ថ្ងៃនេះ KSPG.TV សូមលើកយកភោជនីយដ្ឋានមួយដែលពិសាដោយសេរីតែម្តងថែមទាំងផ្តល់នូវរសជាតិដើមពីជប៉ុនថែមទៀតផង។ សំរាប់ ភោជនីយដ្ឋាន SHABURI ពិសាររបៀប Shabu-Shabu ដែលជាការចែករំលែកបែបប្រពៃណី ដែលធ្វើឲ្យពួកយើងមានអារម្មណ៍ថារីករាយតាមចំណង់ចំណូលចិត្ត ផ្ទាល់ខ្លួន ព្រោះបុគ្គលម្នាក់ៗ មានចំណូលចិត្តរៀងៗខ្លួន និងរបៀបចម្អិនអាហារ និងបន្លែផ្សេងៗគ្នា។ ដូច្នេះគំនិតរបស់ SHABURI ត្រូវបានបង្កើតឡើង។
ដើម្បីធ្វើឲ្យវាដំណើរការទៅបានសម្រាប់អ្នក បរិភោគ ពួកយើងបានយកជំនាញរួមបញ្ចូលជាមួយតម្លៃ និងបរិយាសដ៍ល្អឥតខ្ចោះឲ្យក្លាយទៅជា អាហារប៊ូហ្វេដែលមានស្តង់ដាជាមួយនឺងអាហារច្រើនមុខ។
មិនត្រឹមតែប៉ុណ្ណោះ សំរាប់លោកអ្នកដែលពិសារអាចចំណេញ លើចំណេញថែមទៀតផង ដោយទទួលបានការបញ្វុះតម្លៃពិសេស ១០% ថែមពីលើទៀតនោះ លោកអ្នកនឹងទទួលបាន កាតសាច់ប្រាក់ត្រឡប់មកវិញ ដល់ទៅ ៥០% មាននៅណាទៀត មានតែ SHABURI រសជាតិដើមហោះពីជប៉ុនមកកម្ពុជាហើយ ចាំកាល់ តោះប្រញាប់ទៅភ្លក់រសជាតិដ៏ឆ្ងាញ់នេះទាំងអស់គ្នា ។
អូ៎ មិនមែនចេះតែនិយាយទេណា ពិតជាឆ្ងាញ់របស់គេមែន ព្រោះបានញាុំរួចហើយ។
ហាង Japenese Shabu Shabu SHABURI
Tel: 098 22 17 88
ទីតាំង៖ ផ្សារទំនើប អ៊ីអន ជាន់ទី២
បើកពីម៉ោង៖ អាហារថ្ងៃត្រង់ ១១ព្រឹក ដល់ ៥ល្ងាច និងពេលល្ងាច ចាប់ពីម៉ោង៥ ដល់ ម៉ោង១០យប់
វីដេអូ