Peter Crouch រកបានគ្រាប់បាល់ទី 100 ក្នុងក្របខណ្ឌអង់គ្លេស

0
863

មិត្តដែលនិយមទស្សនាបាល់ទាត់នៅក្របខណ្ឌកំពូលរបស់អង់គ្លេស ប្រាកដជាស្គាល់កីឡាករកំពស់ខ្ពស់របស់ ជំរើសជាតិអង់គ្លេស ហើយក៏ជាអតីតកីឡាកររបស់ក្រុម Liverpool ផងដែរ។ កីឡាករវ័យ 36 ឆ្នាំ Peter Crouch ដែលកំពុងស្នាក់នៅជាមួយក្រុម Stock City បានស៊ុតបញ្ចូលទីគ្រាប់ទី 100 របស់ខ្លួនក្នុងក្របខណ្ឌ អង់គ្លេស នៅពេលដែលក្រុមរបស់ខ្លួនបានប្រកួតស្មើរជាមួយក្រុម Everton ក្នុងលទ្ធផល 1-1 កាលពីថ្ងៃពុធ យប់មិញនេះ។ សម្រាប់ Peter Crouch ត្រូវបានជាប់ឈ្មោះជាកីឡាករទី 26 ដែលអាចរកបានគ្រាប់បាល់ 100 គ្រាប់ក្នុងក្របខណ្ឌអង់គ្លេស។

https://www.youtube.com/watch?v=qO6OZkUYVts