រសជាតិប្រហិតសាច់គោដ៏ល្បីកាន់តែអ៊ែម ជាមួយទឹកជ្រលក់សណ្តែកដី និងម្ទេស

Mr. F3

0
1787

ប្រហិតដ៏ល្បីឈ្មោះ នៅខេត្តបាត់ដំបងកាលពីវីដេអូមុនយើងបានបង្ហាញជូនលោកអ្នកម្តងរួចមកហើយ ដោយតូបលក់ប្រហិតនោះអ្នកនៅទីរួមខេត្តបាត់ដំបង និយមហៅថាប្រហិតសាលាចិន ឬប្រហិតចែម៉ីសាលាចិន។

Mr. F3
Mr. F3

ប្រហិតសាច់គោ J Mey សាលាចិន ប្រហិតនេះលក់ដាច់ណាស់ នេះក៏ព្រោះតែរសជាតិរបស់វាឆ្ងាញ់ ម៉េចបានហ៊ានថាឆ្ងាញ់? ព្រោះអ្នកលក់គាត់ធ្វើវាដោយផ្ទាល់ដៃ បើសួរគាត់ថាមួយថ្ងៃលក់អស់ប៉ុន្មានគីឡូ គាត់មិនដឹងទេ ព្រោះគ្មានពេលថ្លឹងផងនឹង រវល់ធ្វើប្រហិតដ៏ច្រើន ដើម្បីយកមកលក់អោយទាន់ពេល។ មិនត្រឹមតែប្រហិតទេឆ្ងាញ់ ទឹកជ្រលក់ក៏ជាវេទមន្តពិសេសប្រចាំហាងគាត់ហើយ ឆ្ងាញ់ណាស់…កុំភ្លេចសាកណា នៅភ្នំពេញយើងឥឡូវក៏មានលក់ដែរ គឺ ទីតាំង​​ប្រហិត​រទេះ Mr. F3 បច្ចុប្បន្ន​ ស្ថិត​នៅ​ផ្ទះ​លេខ ២៧១ ផ្លូវ ១៥៦ សង្កាត់ ទឹកល្អក់២ ខណ្ឌ ទួលគោក [ចំហៀង ពេទ្យលោកសង្ឃ] និង​មួយ​កន្លែង​ទៀត​សាលា​បាក់​ទូក។ មួយ​ចង្កាក់​​មានតម្លៃ ២ ពាន់​រៀល​។​

Mr. F3
Mr. F3
Mr. F3
Mr. F3

​​ប្រហិត​រទេះ Mr. F3
ទូរស័ព្ទ៖ ០៨៩ ៩៩៩ ៧៧៨ / ០៧០ ៧៣៧  ៦៩៦
លក់​ចាប់​ពី​ម៉ោង ២ រសៀល​ដល់​ម៉ោង ៨ យប់
ទីតាំង៖ ស្ថិត​នៅ​ផ្ទះ​លេខ ២៧១ ផ្លូវ ១៥៦ សង្កាត់ ទឹកល្អក់២ ខណ្ឌ ទួលគោក [ចំហៀង ពេទ្យលោកសង្ឃ] និង​មួយ​កន្លែង​ទៀត​សាលា​បាក់​ទូក

ផែនទី


វីដេអូ