ថ្មីទៀតហើយ! បបរលតជើងជ្រូកសាច់បួនមុខក្នុងចានតែមួយ

Park Cafe

0
3178

បើនិយាយពីម្ហូបសុខភាព ពិសេសរសជាតិឈ្ងុយឆ្ងាញ់ដោយមិនចំបាច់ប្រើប៊ីចេងនោះ លោកអ្នកតែងតែនឹកដល់ផាកកាហ្វេមុនគេ ដែលជាភោជនីយដ្ឋានក្នុងស្រុកមួយដែលមានភាពល្បីល្បាញ មិនចាញ់ភោជនីយដ្ឋានម៉ាកក្រៅស្រុកនោះឡើយ ដោយភោជនីយដ្ឋានផាកកាហ្វេតែងតែគិតគូរដល់សុខភាពរបស់អតិថិជនជាចំបង ដោយប្តេជ្ញាមិនប្រើប្រាស់ប៊ីចេង ដើម្បីបង្កើនរសជាតិនៃមុខម្ហូបឡើយ។

មានអតិថិជនរបស់ផាកកាហ្វេជាច្រើនបានដឹងរួមហើយថា នៅគ្រប់សាខារបស់ផាកកាហ្វេទាំង១០ក្នុងក្រុងភ្នំពេញយើង តែងតែដាក់លក់នូវមុខម្ហូបអាហារថ្មីៗ ភេសជ្ជៈរសជាតិថ្មីៗប្រចាំខែ ដែលមាន រសជាតិឆ្ងាញ់ប្លែកពីរសជាតិនៃមុខម្ហូបអាហារនៅក្នុងមីនុយរបស់ខ្លូន ក្នុងន័យដើម្បីបំពេញបន្ថែមនូវរសជាតិថ្មីៗ សម្រាប់អតិថិជនរបស់ខ្លួនមិនអោយជិនណាយ។ ដោយឡែកសម្រាប់ខែឧសភានេះផាកកាហ្វេបានចេញលក់នូវអាហារថ្មីគឺ បបរលតជើងជ្រូក និង ភេសជ្ជៈរសជាតិថ្មីទៀតនោះគឺ ត្រាវក្រឡុក ។

Park Cafe

បើតាមការបង្ហើបអោយដឹងពីផ្នែកចុងភៅប្រចាំផាកកាហ្វេថាម្ហូបថ្មីនេះបានផ្សំគ្រឿងយ៉ាងពិសេសដោយបញ្ចូលគ្រឿងទេសផ្សេងៗសម្រាប់ទឹកស៊ុបយ៉ាងឆ្ងាញ់របស់បបរលតនេះ  ជើងជ្រូក និង សាច់ជ្រូកចិញ្ច្រាំគឺជាជ្រូកស្រែដែលចិញ្ចឹមបែបលក្ខណៈគ្រួសារ នៅខេត្តតាកែវយើងហ្នឹង ហើយបាក់សៀបវិញគឺបានផលិតឡើងប្រកបដោយអនាម័យ ប្រហិតត្រីត្រូវបានជ្រើសរើសយកប្រហិតសាច់ត្រីលេខ១ កោសស្រស់ៗយកទៅចៀនភ្លាមៗ ដាក់ចូលរួមគ្នាជាមួយផ្កាគូរឆាយ ការ៉ុត គល់់ស្លឹកខ្ទឹមក្នុងចានតែមួយស្រោចទឹកស៊ុបក្តៅៗ ហុយៗជូនលោកអ្នកជាពិសេស ដែលមានលក់នៅគ្រប់សាខាផាកកាហ្វេ។

កាន់តែពិសេសជាងនេះទៅទៀតគឺត្រាវក្រឡុកហ្នឹងម៉ង!!! មើមត្រាវត្រូវបានជ្រើសរើសយកត្រាវដែលផុស ស្ងោរកំណត់ភ្លើងយ៉ាងត្រឹមសម្រាប់យកមកក្រឡុកធ្វើជាភេសជ្ជៈជូនលោកអ្នក ហើយមើមត្រាវទាំងអស់ ក្រុមការងាររបស់ផាកកាហ្វេបានចុះប្រមូលទិញពីបងប្អូនប្រជាកសិករដែលរសនៅខេត្តព្រៃវែងដោយផ្ទាល់ ដើម្បីជួយលើកកំពស់តម្លៃផលិតផលកសិករខែ្មរអោយមានតម្លៃក្នុងទីផ្សារប្រហើរផងដែល

ហើយខាងក្រោមនេះគឺអត្ថប្រយោជន៌មើមត្រាវសម្រាប់សុខភាពរបស់អ្នកទទួលទានផងដែរ ៖

  1. រំលាយអាហារដែលមាននៅក្នុងក្រពះបានល្អ
  2. សំបូរដោយអាស៊ីតអាមីណូ និង អូមេហ្គា៣ ដែលជួយការពារជំងឺមហារីក
  3. កាត់បន្ថយការឡើងសំពាធឈាម
  4. ជួយអោយសម្រកទម្ងន់ និង រក្សាសុខភាពស្បែក ជួយអោយស្បែកភ្លឺថ្លា

ពិសេសសម្រាប់អតិថិជនដែលទិញ បបរលតជើងជ្រូក ​+ ត្រាវក្រឡុក គឺអាចទិញចៃយ៉បំពង(៣ដុំ) ក្នុងតម្លៃត្រឹមតែ $ 0.99 តែប៉ុណ្ណោះ ដែលមានផ្តល់ជូននៅគ្រប់សាខាផាកកាហ្វេ។

លោកអ្នកអាចស្វែងរករសជាតិអាហារថ្មីនេះនៅគ្រប់សាខាផាកកាហ្វេទាំង១០ នៅក្នុងរាជាធានីភ្នំពេញ។

វីដេអូ