យើងដឹងហើយថាការលក់សាច់អាំងមានច្រើនកន្លែងនៅទីក្រុងភ្នំពេញបច្ចុប្បន្ននេះ។ ហើយចំពោះរសជាតិរបស់វាគឺ វាតែតែងមានរសជាតិខុសៗគ្នា ព្រមទាំងសេវាកម្មផងដែរ។ ថ្មីប្លែកទៀតហើយ! ថ្ងៃនេះយើងសូមណែនាំសាច់អាំងបែបថៃមួយប្រភេទគឺ សាច់អាំង(ចង្អេរ) ពិតជាមានរសជាតិប្លែក។
ហាង ស៊ុបចង្កាក់ Volcano សាខាទួលស្វាយព្រៃ នេះមានចំណុចពិសេសៗ ជាច្រើនដែលធ្វើឲ្យមានភ្ញៀវជាច្រើនចូលចិត្តមកញាំុស៊ុបក្នុ្ងងហាងនេះ ព្រោះតែវាមានរសជាតិឆ្ងាញ់ ហើយអ្វីដែលប្លែកនោះគឺ នាពេលថ្មីៗនេះ ហាងនេះមានលក់ សាច់អាំងជាលក្ខណះឈុតតែម្តង។
ដែលមានលក្ខណះពិសេសនៅក្នុងល្អីតែមួយមានតំលៃ ៤០០០០៛ ក្នុងនោះរួមមាន៖ សាច់គោ សាច់ជ្រូក គ្រឿងសមុទ្រ គ្រឿងក្នុង និងបន្លែស្រស់ ជាដើម -ល- ។ ហើយគ្រឿងសាច់ទាំងនេះលោកអ្នកអាចហៅជាចានៗ បន្ថែម ដែលមានតំលៃត្រឹមតែ ៧៥០០៛តែប៉ុណ្ណោះ ។ និយាយពីរសជាតិរបស់សាច់អាំងវិញ បើអ្នកបានញាំុម្តងហើយ អ្នកនឹងចង់មកញាំុម្តងទៀត។
ហាង ស៊ុបចង្កាក់សាខាទួលស្វាយព្រៃ
ទូរស័ព្ទ៖ 010 222 226 / 090 222 226
ទីតាំង៖ ទល់មុខ សាលាវិទ្យាល័យ ទួលស្វាយព្រៃ
វីដេអូ