ថាមិនឃ្លានម៉េចកើតបើទំនងម្លឹងៗ គ្រាន់តែឃើញឃ្លានបាត់ហើយចង់ទៅញាុំភ្លាមហ្មង មិនថាតែលោកអ្នកនោះទេ អ្នកសរសេរក៏ឃ្លានដែរ ព្រោះតែវាទំនងពេក សម្រាប់ហាងលក់ពោះគោទឹកប្រហុកទាំង៥កន្លែងនេះមិនត្រឹមតែល្បីទេ ថែមទាំងឆ្ងាញ់ហើយលក់ដាច់កប់ទៀតផង! ហើយចង់ដឹងអត់ថាមានលក់នៅទីណាខ្លះ? តោះតាមដានវីដេអូខាងក្រោមនេះទាំងអស់គ្នា៖
១ ហាង គ្រឿងក្លែម ឧត្តមបូទី
កន្លែងឆ្ងាញ់ៗ ហើយល្បីឈ្មោះទោះកន្លែងលក់ ពិបាករកតែសំរាប់ភ្ញៀវដែលចូលចិត្ត គាំទ្រ ព្រោះតែមិនអាចបំភ្លេចនូវរសជាតិម្ហូបអាហារដ៏ឆ្ងាញ់ៗ នៅទីនោះបាន។ ហើយតែងតែនឹកឃើញ ហើយនិយាយតៗគ្នាថា របស់ញ៉ាំនៅទីនោះឆ្ងាញ់ មិនដាច់ឡើយពេលនឹកឃើញចង់ញ៉ាំម្ហូបដែលក្នុងហាងនោះមានលក់។
ហាង គ្រឿងក្លែម ឧត្តមបូទី
ទីតាំង៖ ផ្លូវលេខ ២៨៨, ផ្ទះលេខ ៤០c, សង្កាត់បឹងកេងកង១, ខណ្ឌចំការមន, រាជធានីភ្នំពេញ
២ ហាង ផ្ទះតាផៃ T3
និយាយដល់ម្ហូបអាហារដែលឆ្ងាញ់ត្រូវមាត់ ញុាុំត្រូវចិត្តទោះជាពិបាករកតិចមែនតែកុំថានៅដល់ទីកន្លែងណានោះទេ តាមរកទាល់តែឃើញមែនអត់? ហើយអ្នកណាខ្លះមិនទាន់ស្គាល់ផ្ទះតាផៃ T3 ល្បីច្រើនឆ្នាំហើយនៅម្តុំផ្សារកណ្តាល លក់គោអាំង ពោះគោ និងងៀតក្របីលក់ដាច់កប់ៗហ្មង។
ហាង ផ្ទះតាផៃ T3
Call៖ 098 26 83 12 / 097 89 89 091
ទីតាំង៖ ផ្លូវតេជោតំឌិន 154, ទល់មុខតារាងបាល់ ប្លុកផ្សារកណ្តាល
៣ ហាង ជំនោរត្រជាក់
ភោជនីយដ្ឋាន ដែលល្បីមួយនៅទីរួមខេត្តមណ្ឌលគិរីជាងមួយទស្សវត្សមកហើយ ពេលនេះហាង បានពង្រីកខ្លួនមកបើកដំណើរការលក់នៅភ្នំពេញស្ថិតនៅម្តុំទួលស្វាយព្រៃ ដែលមានឈ្មោះថា ជំនោរត្រជាក់ ។
ហាង ជំនោរត្រជាក់
ទូរស័ព្ទ៖ 092 373 363 / 010 37 33 63
ទីតាំង៖ ផ្ទះលេខ 17 ផ្លូវ374 សង្កាត់ទួលស្វាយព្រៃទី1 ខណ្ឌចំការមន ភ្នំពេញ
៤ ពោះគោទឹកប្រហុកម្លប់ដើមក្ងោក ស្តុបទេពផន
ពេលដែលលោកអ្នកជិះកាត់ ស្តុបទេពផនអ្នកនឹងឃើញមានរទះដាក់លក់អាហារតាមផ្លូវជាច្រើននៅក្បែរនោះ ហើយក្នុងចំនោមរទះទាំងនោះមានរទះមួយដែលគេដាក់ឈ្មោះថា ពោះគោទឹកប្រហុក ម្លប់ដើមក្ងោក។
៥ ហាង លីណា
ស្ថិតលើមហាវិថីព្រះនរោតម្ត ក្បែរស្តុបចំការមនអ្នកនឹងឃើញហាងមួយកន្លែងខាងមុខផ្ទះមានម្លប់ដើមក្ងោកធំមួយ មានមនុស្សជាច្រើន អ្នកខ្លះអង្គុយ អ្នកខ្លះឈរចាំទិញក៏ព្រោះតែទីនោះមានលក់ពោះគោទឹកប្រហុក សាច់គោអាំងទឹកប្រហុក ងៀតក្របី ស៊ុបខ្មងគោ ល្បីខ្លាំងណាស់លក់ជាង២០ឆ្នាំហើយ ហើយអ្វីដែលសំខាន់នោះគឺលក់ទល់ភ្លឺតែម្តង។
ហាង លីណា
ទីតាំងៈ មហាវិថីព្រះនរោតម្ត ក្បែរស្តុបចំការមន (ទល់មុខ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ)