ញាំុទុរេនរាល់ដង តិចអត់ដឹងទុរេនមានប្រភពមកពីណាទៅ?

ដើមកំណើតទុរេន

0
2637

អីយ៉ា!! ភ្លេចៗខ្លូនខែទុរេនមកដល់ទៀតហើយ ហើយនិយាយចឹងញាំុទុរេនរាល់ដងមានដឹងអត់ថាទុរេនមានប្រភពមកពីណា?ម៉ោះ!បើសិនមិនធ្លាប់បានដឹងទេ ថ្ងៃនេះ KSPG.TV នឹងបង្ហាញប្រាប់ខ្លះៗអំពីដើមកំណើតនៃទុរេន។

ធុរេន

ផ្លែទុរេនគឹជាផ្លែំឈើមួយប្រភេទដែលសម្បូរទៅដោយជាតិកាស់ស្យូម ដែលមនុស្សមួយចំនួនសុទ្ធតែធ្លាប់បានញាំុ ដោយសារតែរសជាតិឆ្ងាញ់ ផ្អែមស្រទន់ ជាពិសេសក្លិនដ៏ឈ្ងុយរបស់ទុរេននេះហើយ ទើបធ្វើអោយផ្លែឈេឺមួយប្រភេទនេះត្រូវបានគេអោយឈ្មោះថាជាស្តេចផ្លែឈើ ។

ធុរេន
ទុរេន

បើនិយាយពីដើមកំណើតនៃទុរេនវិញ​អ្នកខ្លះប្រាកដជាមិនធ្លាប់បានដឹងទេថា ទុរេនមានដើមកំណើតមកពីកោះ Borneo និង កោះSumatra ។ទុរេនត្រូវបានដាំដុះជាច្រើននៅក្នុងបណ្ដាប្រទេសនៃឧបទ្វីបម៉ាឡេ​ បន្ទាប់ពីរយៈពេលជិត៤០០ឆ្នាំមក​ ទុរេនក៏បានសាយភាយនិងពេញនិយមនៅបណ្ដាលប្រទេសនៃតំបន់អាស៊ី។

ធុរេន
ទុរេន

ពាក្យថា ទុរេន ត្រូវបានយកចេញមកពីភាសាម៉ាឡេដែលពាក្យ Duri​ មានន័យថា Thorn ឬ បន្លារ ក្នុងភាសាខ្មែរ។​ បើយើងក្រឡេកមកមើលពីដើមទុរេនវិញ គឺធំហើយមានកម្ពស់ពី ២០​ ទៅ ៥០ ម៉ែត្រ សម្រាប់ផ្លែ ផ្ការបស់ទុរេនវិញអាចមាន ១ ដង​​ទៅ២ ដងក្នុងអំឡុងពេលមួយឆ្នាំ រីឯការដាំដើម្បីបានផលវិញអាចនឹងដាំពី៤​ ទៅ៥ ឆ្នាំមុន ដោយយោងទៅតាមប្រភេទពូជ ការដាំ និង តំបន់នៃការដាំទុរេននោះ។

ធុរេន
ទុរេន

ច្បាស់ជាងមុនអត់? តែប៉ុណ្ណឹងញាំទុរេនលើកក្រោយច្បាស់ជានឹកឃើញពីប្រភពទុរេនហ្មង។