នៅពីក្រោយក្លិនឈ្ងុយ រសជាតិឆ្ងាញ់ ទុរេនក៏នៅមានរឿងពិតមួយចំនួនដែលមានអ្នកខ្លះធ្លាប់បានដឹឹង ហើយអ្នកខ្លះទៀតមិនធ្លាប់បានដឹងសោះ។ខាងក្រោមនេះជារឿងពិតមួយចំនួនដែលអ្នកអាចនឺងមិនដែលដឹងពីផ្លែទុរេន។
ទុរេនមានពូជប្រហែល ៣០ ពូជ ប៉ុន្តែមានតែពូជមួយចំនួនប៉ុណ្ណោះដែលអាចញាំុបាន
ទុរេនមូយគីឡូអាចមានកាឡូរីទៅដល់ ១៣៥០ កាឡូរី។ បើសិនអ្នកទទួលទានទុរេនមួយផ្លែ អ្នកនឹងទទួលបាន ៦៨% នៃរបបកាឡូរីប្រចាំថ្ងៃ។
ទុរេនមួយគ្រាប់ប្រហែល ៤០ក្រាមមានផ្ទុកកាឡូរីប្រហែល ៥៤កាឡូរី
ទុរេនសម្បូរទៅដោយសារធាតុ ប៉ូតាស្យូម ជាតិសរសៃ ជាតិដែក វីតាមីនC វីតាមីនB Complex ដែលជាជំនួយដល់សារពាង្គកាយ
ទុរេនត្រូវបានប្រមូលផលតាមរយៈការដើររើសនៅពេលដែលទុរេនទុំ ហើយធ្លាក់មកដោយខ្លូនឯង វាអាចជាភាពងាយស្រួលតែងាយប្រឈមនឹងហានិភ័យ
ទុរេនក៏ត្រូវបានយកទៅកែច្នៃជាស្ករគ្រាប់ ការ៉េម នំ និងជាដំណាប់ជាដើម
ការទុកទុរេនក្នុងឡាននៅក្រោមកំដៅថ្ងៃ នឹងធ្វើអោយឡានពោលពេញទៅដោយក្លិនរបស់ទុរេន ដែលត្រូវការប្រើពេលយូរក្នុងការកំចាត់ក្លិន
ដើមរបស់ទុរេនអាចដាំដុះបានតែតំបន់ត្រូពិកតែប៉ុណ្ណោះ
ដើមកាន់តែចាស់ អោយផលកាន់តែល្អ
ការទុកផ្លែទុរេនដែលបកហើយក្នុងទូរទឹកកកនឹងនាំអោយអាហារក្នុងទូរទឹកកកមានក្លិនមិនល្អ
សាលមហោស្រពមួយរបស់ប្រទេសសឺង្ហបូរីបានសាងសង់ឡើងមានរូបរាងដូចទៅនឹងផ្លែទុរេន
ទុរេនត្រូវបានហាមឃាត់ក្នុងការយកចូលទៅកាន់ សណ្ធាគារធំៗមួយចំនួន និងតាមកន្លែងធ្វើដំណើរសាធារណៈ
ទុរេនក៏អាចយកទៅញាំុបានតាមវិធីផ្សេងៗ ដូចជា ដុត បំពងជាដើម។