រសជាតិប្លែកទៀតហើយពី Pezzo Pizza ត្រឡប់មកម្ដងនេះជាមួយភីហ្សារសជាតិបែបថ្មី ជាការកែច្នៃជាមួយរសជាតិ វ៉ាសាប៊ី បែបជប៉ុន បន្ថែមជាមួយនឹង មេយូណេស បង្គាស្រស់ៗ សាច់ហេម សាច់បេឃខឹន ព្រមជាមួយឈីស អន្តាយៗ ប្លែកមាត់តែម្ដង។
ភីហ្សាដែលមានភាពល្បីល្បាញនៅក្នុងប្រទេសសិង្ហបុរី មានឈ្មោះថា PEZZO ដែលមានវត្តមានក្នុងទីក្រុងភ្នំពេញរបស់យើង ស្ថិតនៅក្នុងផ្សារទំនើបអ៊ីអនម៉លសែនសុខស៊ីធី ជាន់ទី២ នេះ តែងតែនាំមកនូវភីហ្សារសជាតិប្លែកៗជាកស្ដែងដូចជាភីហ្សារសជាតិថ្មីនេះ ជា វ៉ាសាប៊ី ផ្រន ភីហ្សា មានទាំងរសជាតិ បង្គាស្រស់ៗ សាច់ហេម សាច់បេឃខឹន ព្រមជាមួយឈីស ថែមទៀតផង។
ចំពោះអ្វីដែលកាន់តែងាយស្រួលសម្រាប់អ្នកញ៉ាំនោះគឺ ជម្រើសក្នុងការលាយបញ្ចូលរសជាតិដែលអ្នកចូលចិត្តបាន 6 slices ក្នុងប្រអប់តែមួយ ពិតជារីករាយក្នុងការចែករំលែករសជាតិភីហ្សាទាំងនោះជាមួយមនុស្សជាទីស្រលាញ់របស់អ្នក ។ សម្រាប់អ្នកដែលញ៉ាំតែម្នាក់ឯងក៏អាចជ្រើសរើសជម្រើស 1 slice ឫ 3 slices បានផងដែរ។ និយាយទៅគ្រាន់តែនឹកឃើញភីហ្សាភ្លាមឃ្លានណាស់ហើយ ណាមួយរសជាតិឆ្ងាញ់ណាស់ មិនអាចអោយរំលងទេ។
ហាង PEZZO Pizza Cambodia
លេខទូរស័ព្ទ៖ 023 900 189
ទីតាំង៖ ផ្សារទំនើបអ៊ីអនម៉លសែនសុខស៊ីធី ជាន់ទី២
វីដេអូ៖