រាជធានីភ្នំពេញ ៖ នៅទីបំផុត ព្រះតេជគុណ តាក់ សុី បានសម្រេចលាចាកសិក្ខាបទ(សឹក) វិញហើយ បន្ទាប់បានបួសត្រឹមមួយរយៈខ្លី ។ ការសម្រេចចិត្តសឹកពីព្រះសង្ឃនៅពេលនេះ បានធ្វើឡើង បន្ទាប់លោកបានមានបញ្ហាផ្នែកសុខភាព ដែលធ្វើលោកមិនអាចទ្រាំទ្រនៅជាព្រះសង្ឃបាន ។
បើយោងតាមវីដេអូឃ្លីប ដែលបានផ្សព្វផ្សាយតាមបណ្តាញសង្គមហ្វេសប៊ុកកាលពីម្សិលមិញ ព្រះតេជគុណ តាកសុី បានមានពុទ្ធដិកាថា ព្រះអង្គបានធ្វើការសម្រេចចិត្តសឹកវិញហើយ បន្ទាប់ពីបានប្រតិបត្តិធម៌ក្នុងនាមជាព្រះសង្ឃបានមួយរយៈកាលមកនេះ ។
ព្រះអង្គបន្ថែមថា ការលាចាកសឹក្ខាបថនាពេលនេះ ដោយសារព្រះអង្គមានបញ្ហាសុខភាព ដែលជាកត្តានាំអោយព្រះអង្គមិនអាចទ្រាំទ្រជាព្រះសង្ឃបន្តទៀតឡើយ។ បើតាមព្រះតេជគុណ តាក់សុី កាលដែលព្រះអង្គសម្រេចចិត្តបួសមកនេះ គឺដោយសារព្រះអង្គយល់ថា សុខភាពមានអំណោយផលល្អសម្រាប់ប្រតិបត្តិធម៌អោយបានខ្ជាប់ខ្ជួន។ ប៉ុន្តែពេលនេះ សុខភាពព្រះបែរជាមិនល្អ ហេតុនេះព្រះអង្គបានសម្រេចសឹកវិញ ដើម្បីបំប៉នសុខភាពអោយបានល្អ។