គ្រាន់តែឃើញក៏មានអារម្មណ៍ថាប្លែកដែរ ជាមួយរបៀបនៃការលក់ វិធីក្នុងការចម្អិន ផ្តល់នៅរសជាតិមួយឆ្ងាញ់ប្លែក នោះគឺ មីឆា ម៉ុងហ្គោលី GK Stir-Fried Noodles ហើយក៏មានមុនដំបូងគេនៅកម្ពុជាយើងដែរ មិនតែប៉ុណ្ណោះគឺ បញ្ចុះតម្លៃរហូតដល់ 50% តម្លៃពេញ 6,8$ បញ្ចុះសល់ត្រឹមតែ 3.4 $ ប៉ុណ្ណោះ។
មកដឹងពីប្រវត្តិខ្លះៗ និងភាពច្នៃប្រឌិតបង្កើតចេញទៅជាវិធីធ្វើម្ហូបហើយពេញនិយមខ្លាំង របស់ហាង មីឆា ម៉ុងហ្គោលី GK Stir-Fried Noodles ។ នាសម័យមុន ប្រវត្តិនៃអ្នកចម្បាំងរបស់កងទ័ពម៉ុងហ្គោលីចូលធ្វើសង្គ្រាម គេយកអាវុធដែលធ្វើសង្គ្រាមមក ប្រើសម្រាប់ចម្អិនអាហារបន្ទាប់ពីធ្វើសង្គ្រាម ក្នុងនោះគឺមានដូចជា ខែល និងដាវ បន្តមកដល់ពេលបច្ចុប្បន្ន ត្រូវបានច្នៃប្រឌិតទៅជា ឧបករណ៍សម្រាប់ចម្អិនអាហារ ហើយក៏ទទួលបានការចាប់អារម្មណ៍ខ្លាំង តួយ៉ាងដូចទៅនិងខ្ទះដ៏ធំ និងចង្កឹះ គឺតំណាងឱ្យអាវុធ សម្រាប់ធ្វើសង្គ្រាមរបស់កងទ័ពម៉ុងហ្គោលីនេះឯង។
សម្រាប់អ្នកដែលចូលញ៉ាំនៅហាងមីឆាម៉ុងហ្គោលី GK គឺលោកអ្នកអាចចាប់ដោយសេរីមានទាំងបន្លែ និងសាច់រៀបចំដាក់ក្នុងចានមួយដោយពេញចិត្ត ប៉ុន្តែអ្នកអាចចាប់បានតែម្តងប៉ុណ្ណោះ រួចហើយអ្នកអាចយកទៅអោយចុងភៅ ចម្អិនក្នុងខ្ទះមួយដ៏ធំ ជាមួយនិងសិល្បះនៃការចម្អិនដ៏ទាក់ទាញ ទទួលបាននៅរសជាតិមួយឆ្ងាញ់ប្លែកមាត់ ខុសពីមីឆាដែលអ្នកធ្លាប់ញ៉ាំ។
ហាង៖ មីឆា ម៉ុងហ្គោលី GK Stir-Fried Noodles
ទីតាំង៖ ផ្លូវ OCIC ក្រុងរណបថ្មីជ្រោយចង្វា ជាប់វិមានអាហារ តាមបណ្តាយផ្លូវឆ្ពោះទៅកាន់ស្ពានម៉ាឡេស៊ី
លេខទូរស័ព្ទ៖ 078 790 287
វីដេអូ៖