ចេះតែធ្វើបាបផ្លូវចិត្តគេហ្មង! មើលបណ្តើរឃ្លានបណ្តើរហើយដឹងអត់? មើលតែគ្រឿងផ្សំក៏ដឹងថារសជាតិឆ្ងាញ់ប្លែកប៉ុណ្ណាដែរ ផាកឡូវមឹកយក្ស ទាំងអាធំ អាតូចសុទ្ធតែចូលចិត្តទាំងអស់ហ្នឹង ខកខានមិនបានទេល្ងាចនេះ សុំចិត្តហើយណា។
និយាយពីបន្ថែមមុខម្ហូបមិនចេះអស់តែម្តងហើយហាង មីទាញតុងយុំា ម្តងនេះចេញសុទ្ធតែឈុត មឹកយក្សធំ មឹកយក្សតូច បង្គាស្រស់ ស្ងោរទឹកផាកឡូវផ្សំគ្រឿងឡើងទំនងមានជាតិគួរឱ្យចឹងសាកណាស់ចាប់ចិត្តស្តូក លេងចឹងៗអីធ្វើស៊ីអារម្មណ៍ផ្លូវចិត្តអតិថិជនទៀតហើយ ដឹងតែមិនខកចិត្តទេ សម្រាប់ហាង មីទាញតុងយុំា ម្ហូបច្រើនណាស់ផ្តល់អោយអ្នកទៅពិសា នៅជម្រើសគ្រប់មុខមានចប់។
ចង់ញ៉ាំផាកឡូវមឹកយក្ស មិនថាតូចឬធំទេ អាចមករកបាននៅហាង មីទាញតុងយុំា ទាំង២សាខា ធានាថាមិនខ្វះអីញ៉ាំនោះទេ ម្ហូបថ្ងៃត្រង់ក៏មាន គ្រឿងសមុទ្រអាំង ប្រហិតចៀន ត្រីដុត មាន់ដុតបំពង់ឬស្សី មានទាំងអស់នៅមានច្រើនមុខទៀត ដឹងតែជាប់ចិត្តហើយ!
ហាង មីទាញតុងយុំា
ទីតាំង៖ ផ្លូវ 184 ក្រោយសាលាសុីសុវត្ថិ ចំហៀងខាងត្បូងជាប់ ស៊ុបហុយហុយ
សាខាទី១៖ ផ្លូវ ១២២ សន្ធរម៉ុក ប្លុកខាងក្រោយ Tous Les Jours កម្ពុជាក្រោម
លេខទូរស័ព្ទ៖ 096 548 4342
វីដេអូ៖