យប់នេះតើនរណាខ្លះបានណាត់គ្នាទៅមើលកាំជ្រួច កុំប្រាប់ថាដេកផ្ទះណា។ មួយឆ្នាំមានតែម្ដងទេ យើងគេងផ្ទះរាល់យប់ហើយ ចឹងយប់នេះគួរតែចេញទៅមើលកាំជ្រួចអោយស្រស់ស្រាយសប្បាយអារម្មណ៍ម្ដងទៅ ជាពិសេសអបអរទទួលឆ្នាំថ្មីផង។ ដឹងតែសប្បាយហ្មងហើយយប់នេះមិនបាច់ពិបាកចិត្តថាមិនដឹងទៅខាងណា ខ្លាចស្ទះផ្លូវទេព្រោះថា Admin មានកន្លែងល្អពិសេសមើលកាំជ្រួចបានម៉ាស្អាតហើយ អត់ស្ទះផ្លូវថែមទៀត។ សន្យាណាAdmin ប្រាប់ហើយត្រូវតែទៅព្រោះចង់ដឹងថាកាំជ្រួចឆ្នាំនេះ មានពន្លឺស្រស់ស្អាតជាងឆ្នាំមុន រឺយ៉ាងណា ហើយបើបានមនុស្សពិសេសមកអង្គុយរាប់ថយក្រោយឆ្លងឆ្នាំជាមួយទៀតមិនដឹងថាក្ដីសុខយ៉ាងណាទេ។ ណ្ហើយមិនអូសកាឡាយូទេ មកស្គាល់ទីតាំងទាំង៨ខាងក្រោមទាំងអស់គ្នា៖
១. Sora Skybar
ទស្សនាថ្ងៃការបាញ់កាំជ្រួចនៅ Sora Skybar ហើយក្រេបយករសជាតិស្រាក្រឡុកធ្វើឡើងដោយអ្នកជំនាញក្រឡុកស្រាផ្ទាល់ រួមជាមួយមុខម្ហូបឆ្ងាញ់ពិសេសៗ។
Sora Skybar
លេខទូរសព្ទ៖ 023 936 866
ទីតាំង៖ សូមចុចនៅទីនេះ
២. Maline Skybar
មិនមែនថាទាល់តែទៅជិតទើបមើលកាំជ្រួចឃើញឯណា សំខាន់អោយតែខ្ពស់គឺឃើញម៉ាស្អាតហើយ។
Maline Skybar
លេខទូរសព្ទ៖ 085 783 819 / 093 84 21 27
ទីតាំង៖ សូមចុចនៅទីនេះ
៣. Skybar at Lumiere
មិនត្រឹមតែជាទីតាំងដ៏ល្អនោះទេ ថែមទាំងមានកញ្ចប់ពិសេសសម្រាប់យប់ថ្ងៃឆ្លងឆ្នាំនេះថែមទៀត។ ជម្រើសកញ្ចប់ សម្រាប់ថ្ងៃឆ្លងឆ្នាំ៖
– តម្លៃ 75$++ ក្នុង ម្នាក់ (ឈុតម្ហូបពិសេស និង ពិសារភេសជ្ជៈដោយសេរី ចាប់ពីម៉ោង 6ល្ងាច ដល់ចប់កម្មវិធី)
– តម្លៃ 35$++ ក្នុង ម្នាក់ (ពិសារភេសជ្ជៈដោយសេរី ចាប់ពីម៉ោង 9យប់ ដល់ចប់កម្មវិធី)
Skybar at Lumiere
លេខទូរសព្ទ៖ 085 764 777/ 085 784 777
ទីតាំង៖ សូមចុចនៅទីនេះ
៤. Vehaa វេហា
វេហា គឺជាស្កាយបាមួយដែលមានកម្ពស់ខ្ពស់ ទោះបីជាមិននៅកៀកមាត់ទន្លេក៏ពិតមែន តែលោកអ្នកក៏អាចមើលកាំជ្រួចបានយ៉ាងច្បាស់ផងដែរ។
Vehaa វេហា
លេខទូរសព្ទ៖ 099 456 876
ទីតាំង៖ សូមចុចនៅទីនេះ
៥. Eclipse Sky Bar & Restaurant
នរណាមិនស្គាល់នរណាមិនល្បីជាមួយ Eclipse Sky Bar & Restaurant ជាពិសេសមានកម្ពស់ខ្ពស់ធានាថាអាចមើលកាំជ្រួចបានម៉ាអេម។
Eclipse Sky Bar & Restaurant
លេខទូរសព្ទ៖ 023 964 171
ទីតាំង៖ សូមចុចនៅទីនេះ
៦. Mikawa Japanese Cuisine & SkyBar
Mikawa Japanese Cuisine & SkyBar ក៏ជាកន្លែងដ៏ល្អដែលលោកអ្នកមិនគួររំលងនោះទេ។
Mikawa Japanese Cuisine & SkyBar
លេខទូរសព្ទ៖ 077 648 788
ទីតាំង៖ សូមចុចនៅទីនេះ
៧. ភោជនីយដ្ឋានទន្លេសាប (ជាន់ទី២០នៃសណ្ឋាគាររ៉េស៊ីដង់សុខាភ្នំពេញ)
លោកអ្នកអាចមកញ៉ាំអាហារបូហ្វ៊េបានយ៉ាងឆ្ងាញ់នោជាន់ទី២០ និងអាចគយគន់ជាមួយសម្រស់ទីក្រុងភ្នំពេញជាពិសេសមើលការបាញ់កាំជ្រួញបានយ៉ាងស្អាត។
ភោជនីយដ្ឋានទន្លេសាប (ជាន់ទី២០នៃសណ្ឋាគាររ៉េស៊ីដង់សុខាភ្នំពេញ)
លេខទូរសព្ទ៖ 023 68 58 888
ទីតាំង៖ ជាន់ទី២០ នៃសណ្ឋាគាររ៉េស៊ីដង់សុខាភ្នំពេញ ចុចនៅទីនេះ
៨. Cloud 9 Skybar
sky bar ដែលមានទីតាំងល្អឥតខ្ចោះសម្រាប់មើលកាំជ្រួច និងចូលរួមកំសាន្តដោយរីករាយពេញមួយរាត្រី ជាមួយនឹងការរៀបចំយ៉ាងពិសេសបំផុត។
Cloud 9 Skybar
លេខទូរសព្ទ៖ ០85 333 672 / ០85 962 962
ទីតាំង៖ សូមចុចនៅទីនេះ