តោះតាមដានពីរបៀបធ្វើនំពពាយ នំបែបខ្យូតៗ គួរឱ្យចង់ញ៊ាំ ?ទាំងអស់គ្នាណាម៉ាក់ៗ

របៀបធ្វើនំពពាយ

0
5990

ចែករំលែកចំនេះគ្នាដើម្បីញ៊ាំឆ្ងាញ់ទាំងអស់គ្នា មែនអត់ម៉ាក់ៗ ? នំគួរអោយចង់ញ៊ាំបែបនេះ មិនចែករំលែកអោយគ្នាពិតជាស្តាយ។

គ្រឿងផ្សំ

– ម្សៅដំណើប
– ដូងទុំ
– សណ្តែកបាយ
– ល្ងស
– សាច់ដូង កោសជាសសៃៗ
– ខ្ទិះដូង
– ស្ករស


វិធីធ្វើ

១- ដូងទុំកោស ពូតយក ខ្ទិះដើម ចំណែកដូងរលាក់ទឹក កោសយកសាច់។
២- សណ្តែកបាយត្រាំទឹកក្តៅឲ្យរីក នឹងបកសំបកចេញឲ្យស្អាត សឹមយកទៅដាក់ចំហុយ និងច្របាច់ឲ្យម៉ត។
៣- ម្សៅដំណើបលាយទឹក ក្នុងបរិមាណឲ្យម្សៅមានសភាពទន់ៗ នឹង សូនជាដុំសំប៉ែត សឹមយកសណ្តែក ដែលយើងបានប្របាច់ឲ្យម៉ត់មុននេះ មកដាក់នៅចំកណ្តាលធ្វើជាស្នូល ទើបបតម្សៅជាពីរ ប្របាច់ចុងៗ ឲ្យជាប់គ្នាដូចឆ្មេញរណារ។
៤- ខ្ទិះដើមសូមនាំយកទៅរម្ងាស់ឲ្យឡើងខាប់ៗ ។
៥- យក ឆ្នាំងចំហុយឡាំងស៊ឹងដាក់ស្លឹកចេកទ្រាប់ទៅនឹងបាត យកខ្ទិះដើមដែលបានរម្ងាស់នេះមកលាប លើស្លឹកចេក បន្ទាប់មក យកនំមកដាក់តំរៀបឲ្យ ពេញ នឹងប្រើពេលចំហុយប្រហែល ១០-១៥ នាទី ចង់ស្ងោរក៏បានបើចង់លឿន ពេលឆ្អិនរូយសសៃដូងពីលើ លាយស្ករសជាមួយល្ងរសជ្រលក់ញ៊ាំ ជាការស្រេច៕
ប្រភពៈ​​​​ មុខម្ហូបរាល់ថ្ងៃ