ឃើញហើយ មិនឃ្លានមិនបានហ្មង មីខគោ, ស៊ុបតុងយ៉ាំ និងទឹកជ្រលក់អំបិលមី ដ៏ពិសេសនៅហាង​ សុខមុំមីខគោ

ហាង សុខមុំមីខគោ

0
2437

ល្បី២០ឆ្នាំជាងហើយ​ ប្លុកបាក់ទូកអ្នកណាមិនស្គាល់​ សុខមុំមីខគោ នៅប្លុកបាក់ទូក និយាយពីថាល្បីឆ្ងាញ់នោះឆ្ងាញ់លក់តជំនាន់រសជាតិមិននៅតែពិសេសដូចដើមមិនប្រែនោះទេ។ មិនមែនAdmin ចេះតែនិយាយទេណា គឺថាម៉ូយៗដែលមកញ៊ាំគឺតែងតែសរសើរមិនដាច់ពីមាត់បែបនេះមែន ហើយបើចង់ដឹងកាន់តែច្បាស់ថាពិសេសប៉ុណ្ណាមានតែមកញ៊ាំខ្លួនឯងទេ។

ហាង សុខមុំមីខគោ
ហាង សុខមុំមីខគោ
ហាង សុខមុំមីខគោ

ចង់ដឹងអត់ថាមានអ្វីពិសេសខ្លះ បានជាហាងមួយនេះល្បីខ្លាំងបែបនេះ ម៉ោះចាំAdmin ប្រាប់នោះក៏ដោយសារតែមីខគោ និងស៊ុបតុងយ៉ាំ ដែលមានទឹកជ្រលក់អំបិលមី ត្រូវជាតិគ្នាខ្លាំងដែលបានផ្សំគ្រឿងដោយរូបមន្តពិសេស។ ហើយមុខម្ហូបទាំងពីរនេះ ក៏ជាមុខម្ហូបដែលជាប់ឈ្មោះល្បីប្រចាំហាងនេះផងដែរ និងក្រៅពីនេះក៏មានមីប្រហិតសាច់គោ មីសាច់គ្រប់មុខ និងមានច្រើនមុខទៀត។

ហាង សុខមុំមីខគោ
ហាង សុខមុំមីខគោ
ហាង សុខមុំមីខគោ

ណ្ហើយ ចង់ដឹងរសជាតិចង់ឆ្ងាញ់មាត់ឆាប់មកវឺតមកណា ព្រោះថារបស់ឆ្ងាញ់បែបនេះមិនអាចរំលងបានទេណា។ សម្រាប់ទីតាំង គឺស្ថិតនៅម្តុំសាលាបឋមសិក្សាបាក់ទូក ទល់មុខបណ្ណាគារបាក់ទូក ផ្លូវលេខ១៦១៕

ហាង សុខមុំមីខគោ

ហាង សុខមុំមីខគោ
ទូរសព្ទ៖ 012 908 392
ទីតាំង៖ ម្តុំសាលាបឋមសិក្សាបាក់ទូក ទល់មុខបណ្ណាគារបាក់ទូក ផ្លូវលេខ១៦១

វីដេអូ៖