ស៊ុបទាត្រកួន រសជាតិជូហិរមីនុយថ្មីរសជាតិថ្មីពីហាង Best Food ពិតជាពិសេសដែលគ្រប់គ្នាមិនគួររំលងជាមួយមុខម្ហូបមួយនេះ។ ស្របពេលអាកាសធាតុមានភ្លៀងត្រជាក់ៗបែបនេះទៀត ប្រសិនជាបានហុតស៊ុបទាត្រកួននេះក្ដៅៗទៀតអ៊ែមអស់ស្ទះ ទទួលបានទាំងរសជាតិ ហើយថែមទាំងក្ដៅសាច់បែកញើសស្រួលខ្លួនទៀត។
សម្រាប់ស៊ុបទាត្រកួន ដែរជាមីនុយថ្មីនេះចុងភៅបានបង្កើតឡើងយ៉ាងយកចិត្តទុកដាក់ ជាមួយរូបមន្តគ្រឿងផ្សំពិសេសធ្វើអោយមានរសជាតិឆ្ងាញ់ប្លែកពីស៊ុបទាត្រកួន ដែលអ្នកទាំងអស់គ្នាធ្លាប់ញ៊ាំពីមុន។ ជាពិសេសជាមួយនឹងការស្ងោររំងាស់ស៊ុបទាគ្រប់តាមម៉ោងកំណត់យ៉ាងត្រឹមត្រូវ ធ្វើអោយសាច់ទាចេញជាតិល្អ បានញ៊ាំហើយចាប់ចិត្តដិតអារម្មណ៍តែម្ដង។
ណ្ហើយ នៅចាំអីទៀតពិតជាមិនអាចរំលងបានទេណា ព្រោះថាឆ្ងាញ់ក៏ឆ្ងាញ់ ប៉ូវកម្លាំងក៏ប៉ូវកម្លាំងថែមទៀត ចំណែកឯតម្លៃក៏សមរម្យដោយ១ចាន តម្លៃត្រឹមតែ១ម៉ឺន៥ពាន់រៀល ញ៊ាំបានម៉ាតឹងពោះស្ដូកតែម្ដង?៕
ហាង Best FOOD
លេខទូរសព្ទ៖ 069 41 41 44 / 061 41 41 44
ទីតាំង៖ សាខាទី២: Central Park តារាងបាល់ទាត់បឹងកក់
សាខាទី១: ក្រោយស្តុប Pizza Company ផ្លូវ 261 កែងផ្លូវ 150 សង្កាត់ទឹកល្អក់មួយ (ទល់មុខទីក្រុងអាន់ឆ័រ)
វីដេអូ៖