ក្នុងការប្រកួត Euro 2016 វគ្គសន្សំពិន្ទុចុងក្រោយពូល F យប់មិញនេះ លទ្ធផលរបស់ក្រុមជម្រើសជាតិព័រទុយហ្គាល់តាមស្មើ ៣-៣ ទល់នឹងហុងគ្រី ទាំងព្រលឹងចុងសក់ដើម្បីបាន ឡើងទៅវគ្គ១៦ក្រុមចុងក្រោយ នៃពាន Euro 2016 ប៉ះក្រូអាតជាបន្ត ។
យប់មិញនេះ Cristiano Ronaldo និងកីឡាករដទៃទៀត បានព្យាយាមជួយលើកមុខមាត់ជាតិរបស់ខ្លួនបានសំរេចដោយ គ្រាប់បាល់ទី ១រកបានដោយកីឡាករ Nani នៅនាទី៤២ បន្ទាប់មក គ្រាប់ទី២ Ronaldo បានប្រើបច្ចេកទេសស៊ុតបាល់វាយកែងមុខទី យ៉ាងអស្ចារ្យនានាទី ៥០ និងរកបាន១គ្រាប់ទៀត តាមស្មើដោយការតែតនៅនាទី ៦២។ ចំណែក ៣គ្រាប់របស់ក្រុមជំរើសជាតិហុងគ្រី នាទី១៩ ស៊ុតដោយ Zoltan Gera និង១គ្រាប់ទៀត នៅនាទី៤៧ Free Kick យ៉ាងស្អាតពី Balazs Dzsudzsak គ្រាប់ទី៣ ដោយ Balazs Dzsudzsak ដដែលនៅនាទី ៥៥។
សរុបលទ្ធផលព័រទុយហ្គាល់ មាន៣ពិន្ទុ ដែលអាចនឹងធ្លាក់ហាលអាវ បើចាញ់ហុងគ្រីយប់មិញនោះ ចំណែកឯហុងគ្រី មាន៥ពិន្ទុ និងឡើងប៉ះបែលហ្សិក នៅវគ្គ១៦ក្រុម។
https://www.youtube.com/watch?v=DgxpYcv-6Ls
https://www.youtube.com/watch?v=c5p6_48bQTw
https://youtu.be/fYjCEaJ48gY