មកដល់សៀមរាបភ្លាម ចង់ញ៉ាំម្ហូបខ្មែររសជាតិដើម ម្ហូបបួស និងស៊ុបប៉ូវកម្លាំងគួរទៅញ៉ាំណា?

ហាង តារានីម្ហូបខ្មែរ

0
1822

មិនជាបញ្ហាសម្រាប់អ្នកដែលនិយមមកលេងសៀមរាប ហើយពេលមកដល់នឹកចង់ញ៉ាំម្ហូបខ្មែររសជាតិដើម ម្ហូបបួស និងស៊ុបប៉ូវកម្លាំង តែអត់ដឹងថាគួរទៅញ៉ាំនៅណា មកនេះចាំ Admin នាំអោយស្គាល់កន្លែងពិសេសដែលមានម្ហូបទាំងអស់នេះ នោះគឺមាននៅ ហាង តារានីម្ហូបខ្មែរ ដែលមានទីតាំងស្ថិតនៅខាងកើតវិទ្យាល័យអង្គរ តាមបណ្ដោយផ្លូវថ្មមាស សង្កាត់សាលាកំរើក ក្រុងសៀមរាប។

ហាង តារានីម្ហូបខ្មែរ
ហាង តារានីម្ហូបខ្មែរ
ហាង តារានីម្ហូបខ្មែរ

និយាយពីថាអោយតែបានមកដល់ហាង តារានីម្ហូបខ្មែរ មិនបាច់បារម្ភរឿងញ៉ាំទេ គឺថាមានបម្រើជូននូវអាហារទាំងបីពេល ព្រឹក ថ្ងៃ និងល្ងាច។ ម៉ោះសម្រាប់អ្នកដែលចាប់អារម្មណ៍ចង់មកញ៉ាំ ចាំAdmin បង្ហើបប្រាប់អោយដឹងនូវមុខម្ហូបពិសេសៗប្រចាំងហាងទាំងបីពេលដែលមានពេលព្រឹកនោះគឺ បាយគោដុត និងមីបន្ទះដែក មីស៊ុប មីលឿង ដែលជាប្រភេទអាហារបួសនិងមានរសជាតិឆ្ងាញ់ប្រចាំហាងសម្រាប់អាហារពេលព្រឹក។ ចំណែកឯពេលថ្ងៃមុខម្ហូបដែរពិសេសនោះគឺ ទឹកគ្រឿង ប្រហុកខ្ទិះ សម្លរព្រង និងសម្លរបុកដែលជាសម្លររបស់បងប្អូនជនជាតិដើមភាគតិច និងសម្លរបែបខ្មែរជាច្រើនមុខទៀតដែរ។ រីឯពេលល្ងាចគឺមានដូចជាស៊ុបត្រីជូ និងបបរពងទាកូន សម្រាប់មុខម្ហូបពេលល្ងាចទាំងពីរមុខនេះគឺថាឆ្ងាញ់ ប៉ូវកម្លាំង ហើយថែមទាំងមានតម្លៃសមរម្យទៀតផង។

ហាង តារានីម្ហូបខ្មែរ
ហាង តារានីម្ហូបខ្មែរ
ហាង តារានីម្ហូបខ្មែរ

ណ្ហើយ មុខម្ហូបសុទ្ធតែពិសេសបែបនេះហើយមិនមកញ៉ាំម៉េចបាន ជាពិសេសគឺមានមុខម្ហូបបងប្អូនជនជាតិដើមភាគតិចគឺ សម្លរព្រង និងសម្លរបុក នឹងហ្មងអ្នកដែលចង់ញ៉ាំមក ហាង តារានីម្ហូបខ្មែរ មកធានារសជាតិពិសេសពិតៗ។ លឿនមកណាអ្នកសៀមរាបផ្ទាល់ និងអ្នកដែលមកលេងសៀមរាប ចង់ញ៉ាំម្ហូបខ្មែរយើងហាង តារានីម្ហូបខ្មែរ ជាជម្រើសសម្រាប់លោកអ្នក៕

ហាង តារានីម្ហូបខ្មែរ
ហាង តារានីម្ហូបខ្មែរ
ហាង តារានីម្ហូបខ្មែរ
ហាង តារានីម្ហូបខ្មែរ
ហាង តារានីម្ហូបខ្មែរ
ហាង តារានីម្ហូបខ្មែរ
ហាង តារានីម្ហូបខ្មែរ

ហាង តារានីម្ហូបខ្មែរ
លេខទូរសព្ទ៖ 076 22 89 356 / 096 53 56 111
ទីតាំង៖ ស្ថិតនៅខាងកើតវិទ្យាល័យអង្គរ តាមបណ្ដោយផ្លូវថ្មមាស សង្កាត់សាលាកំរើក ក្រុងសៀមរាប
ផែនទី៖ ចុចទីនេះ

វីដេអូ៖​