ស្វែងរកកន្លែងដែរមានអាហារឆ្ងាញ់ មានខ្យល់អាកាសបែបធម្មជាតិជាប់ទន្លេ ជាមួយទីតាំងធំទូលាយមែនទេ? មិនជាបញ្ហាព្រោះថា Admin ស្គាល់ហាងមួយកន្លែងដែរមានអ្វីទាំងអស់នេះនោះគឺ ហាង ពន្លឺរស្មី ស្ថិតក្នុងទីក្រុងកោះពេជ្រ ជិតស្ពានហង្ស។ អ្នកទាំងអស់គ្នាមកទីនេះ គឺដឹងតែសប្បាយមាត់ញ៉ាំហ្មងជាមួយមុខម្ហូបរាប់សិបមុខឆ្ងាញ់ៗ និងបរិយាកាសល្អ។
សម្រាប់មុខម្ហូបដែលពេញនិយមទទួលបានការគាំទ្រខ្លាំង មានរសជាតិឆ្ងាញ់មានដូចជា ស៊ុបកន្ធាយ បុកល្ហុង គ្រឿងសមុទ្រក្រឡុក និងភ្លា។ និយាយពីថាប៉ុន្មានមុខនេះ គឺថាលក់ដាច់ខ្លាំងមែនទេ ដែរម៉ូយៗប្រចាំនៅទីនេះតែងតែកុម្ម៉ង់ញ៉ាំជារឿយៗ បែបនេះសម្រាប់អ្នកគ្រប់គ្នាដែរចង់មកសាក គឺមិនគួររំលងម្ហូបពិសេសៗប៉ុន្មានមុខនេះទេណា។ ជាពិសេសសម្រាប់ស៊ុបកន្ធាយ គឺឆ្ងាញ់ហើយថែមទាំងប៉ូវកម្លាំងថែមទៀត រីឯរសជាតិទឹកស៊ុបគឺមានរហូតដល់ទៅពីររសជាតិឯណោះសម្រាប់អោយអ្នកទាំងអស់គ្នាធ្វើការជ្រើសរើសបានតាមចំណូលចិត្ត។
ម៉ោះៗ ល្ងាចនេះចេញពីធ្វើការមកញ៉ាំស៊ុបប៉ូវកម្លាំង និងម្ហូបឆ្ងាញ់ៗនៅហាង ពន្លឺរស្មី សិនមុនទៅផ្ទះ ព្រោះថាម្ហូបឆ្ងាញ់ៗជាច្រើនមុខរងចាំលោកអ្នកជាមួយនឹងភេសជ្ជៈត្រជាក់ៗ៕
ហាង ពន្លឺរស្មី
លេខទូរសព្ទ៖ 086 745 158 / 016 282 494 / 010 999 808 / 010 4141 62
ទីតាំង៖ នៅក្នុងកោះពេជ្យ ចុះពីស្ពានហង្សបត់ស្តាំ ហើយបត់ស្តាំទៀត ស្របតាមមាត់ទន្លេ ហាងនៅខាងស្ដាំដៃ
វីដេអូ៖