ប្រហិតយក្ស ១កំប៉ុង ១ម៉ឺនរៀលៗរសជាតិឆ្ងាញ់ ញ៉ាំតឹងពោះម៉ឺង?

ហាង ផ្ទះប្រហិតយក្ស

0
7047

ពិតជាឆ្ងាញ់ប្លែកមាត់ ជាមួយប្រហិតយក្សធំៗ ២ដុំ ត្រឹមតែ ១ម៉ឺនរៀលប៉ុណ្ណោះអាចញ៉ាំឆ្អែតតឹងពោះម៉ឺង ជាពិសេសមានរសជាតិឆ្ងាញ់ប្លែកពីប្រហិតតូចៗធម្មតាដែលគ្រប់គ្នាធ្លាប់ញ៉ាំកន្លងមក?។ ជាពិសេសម្រាប់អ្នកដែលចូលចិត្តញ៉ាំប្រហិត ពិតជាមិនអាចរំលងបានទេជាមួយប្រហិតយក្សមួយនេះ បានញ៉ាំហើយច្បាស់ជាលាន់សរសើរពីរសជាតិជាក់ជាមិនខាន។

ផ្ទះប្រហិតយក្ស
ផ្ទះប្រហិតយក្ស
ផ្ទះប្រហិតយក្ស

អ្វីដែលកាន់តែពិសេសនោះគឺថាប្រហិតយក្ស មានទឹកជ្រលក់រហូតដល់ទៅ ៣រសជាតិសម្រាប់គ្រប់គ្នាធ្វើការជ្រើសរើសដែលមានទឹកត្រីកោះកុង ទឹកសៀងពិសេស និងទឹកម្ទេស។ ចំពោះរសជាតិទឹកជ្រលក់នីមួយៗមានរសជាតិឆ្ងាញ់ប្លែកៗគ្នា សម្រាប់អ្នកដែលចូលចិត្តជូរហិរ គួរតែសាកជាមួយទឹកត្រីកោះកុងគឺថាដឹងតែពេញចិត្តស្ដូកហ្មង ព្រោះថាប្រហិតសាច់គោយក្សនេះត្រូវជាតិគ្នាខ្លាំងហ្មងជាមួយទឹកជ្រលក់មួយនេះ។ បន្ថែមពីនេះ គឺថាទាំងទឹកជ្រលក់ និងប្រហិតគឺធ្វើដោយម្ចាស់ហាងផ្ទាល់ប្រកបដោយអនាម័យខ្ពស់។

ផ្ទះប្រហិតយក្ស
ផ្ទះប្រហិតយក្ស
ផ្ទះប្រហិតយក្ស

តោះៗបែបនេះសម្រាប់អ្នកដែលចូលចិត្ត និងចង់ញ៉ាំ ចង់ភ្លក្សជាមួយប្រហិតយក្សធំៗដ៏ពិសេសនេះ កុំភ្លេចមកហាង ផ្ទះប្រហិតយក្ស ដែលមានទីតាំងស្ថិតនៅផ្លូវ​លេខ​២៥៧​ កែង​ ១៣២​(សន្ធរម៉ុក)នៅមុខ​ KiWi Mart រឺក៏អាចធ្វើការខលកុម្ម៉ង់តាមរយៈលេខទូរសព្ទ 078 616 646 / 015 616 646 ជាមួយនឹងសេវាកម្មដឹកជញ្ជូនលឿនរហ័សនៅក្នុងរាជធានីភ្នំពេញ។

ផ្ទះប្រហិតយក្ស
ផ្ទះប្រហិតយក្ស
ផ្ទះប្រហិតយក្ស

ហាង ផ្ទះប្រហិតយក្ស
លេខទូរសព្ទ៖ 078 616 646 / 015 616 646
ទីតាំង៖ ស្ថិតនៅផ្លូវ​លេខ​២៥៧​ កែង​ ១៣២​(សន្ធរម៉ុក)នៅមុខ​ KiWi Mart

វីដេអូ៖