សាច់អាំង KARE ល្បីឆ្ងាញ់ តម្លៃសមរម្យ បរិយាកាសបែបជប៉ុនស្អាតប្លែកភ្នែក ទាក់បេះដូងអ្នកចូលចិត្តថតរូប

ហាង KARE

0
8167

អ្នកដែលចូលចិត្តញ៉ាំសាច់អាំង ច្បាស់ជាមានអ្នកស្គាល់ហើយជាមួយហាង KARE សាច់អាំងបែបជប៉ុនដែលបានបើកនៅកណ្ដាលទីក្រុងភ្នំពេញ ជាមួយនឹងការរៀបចំយ៉ាងស្អាតប្លែកភ្នែក អាចនិយាយបានថាអ្នកណាបានជិះកាត់ក៏ងាកមើល អ្នកណាជិះកាត់ក៏ចង់ចូលដែរដូចជា Admin ជាដើម។

ហាង KARE

ពេលបានជិះកាត់បានគ្រប់គ្នាគ្រាន់តែបានឃើញសម្រស់ខាងក្រៅរបស់ហាង KARE តែប៉ុណ្ណោះ ប្រសិនបើបានចូលញ៉ាំទៀតបានកាន់តែពិសេស ព្រោះថាសាច់អាំងនៅទីនេះប្លែកពិសេសពីហាងដែរគ្រប់គ្នាធ្លាប់ញ៉ាំកន្លងមក គឺថារសជាតិសាច់អាំងជាតិសាហាវតែម្ដងជាមួយសាច់គោស្រស់ៗជាច្រើនប្រភេទ មានទាំងសាច់គោជប៉ុន អូស្ត្រាលី និងអាមេរិក។ អ្វីដែលកាន់តែពិសេសថែមទៀតនោះ គឺចង្ក្រានអាំងសាច់ប្រើធ្យូងដ៏ទំនើបរបស់ហាង គឺអាំងសាច់មិនងាយខ្លោច មិនមានផ្សែង និងជួយបង្កើនរសជាតិសាច់មួយបែបទៀត ហើយសាច់អាំងនៅទីនេះលោកអ្នកអាចជ្រើសរើសទឹកជ្រលក់ ៦មុខប្រចាំហាងដែលមានទឹកត្រីកោះកុងបែបខ្មែរ ថៃ ជប៉ុន ក្នុងចំណោមទាំងអស់នេះរសជាតិមួយណាក៏ជាតិសាហាវដែរ។

ហើយបើនិយាយពីតម្លៃវិញ អ្នកទាំងអស់គ្នាមិនបាច់បារម្ភទេ មាន១០ដុល្លាក៏អាចមកញ៉ាំបាន ឈុត ១៥ដុល្លាក៏មាន និងឈុត ២០ដុល្លាក៏មានគ្រប់គ្នាអាចធ្វើការជ្រើសរើសមួយណាក៏បាន សម្រាប់ Admin វិញគឺចូលចិត្តឈុត ២០ដុល្លាព្រោះថាសាច់ច្រើនញ៉ាំបានយូរ អាចញ៉ាំបាន ៣ ទៅ ៤នាក់ម៉ាឆ្អែតល្មម។ មួយវិញទៀតក្រៅពីរសជាតិឆ្ងាញ់ តម្លៃសមរម្យ នោះគឺបរិយាកាសនៅទីនេះគឺថាអ៊ែមមែនទែន ស្រស់ស្អាតបែបជប៉ុនដែលអាចអោយគ្រប់គ្នាមកអង្គុយញ៉ាំបានយ៉ាងស្រស់ស្រាយ និងថតរូបបានយ៉ាងស្រស់ស្អាត ទុកផុសអួតហ្វ្រេនហ្វេសប៊ុកបានម៉ាអ៊ែម?។

បែបនេះចង់ញ៉ាំសាច់អាំងរសជាតិឆ្ងាញ់ បរិយាកាសបែបជប៉ុនស្អាតប្លែកភ្នែក អង្គុយញ៉ាំយ៉ាងស្រស់ស្រាយជាមួយគ្រួសារ ក្រុមការងារ និងមិត្តភក្តិ ហាង KARE នៅកណ្ដាលទីក្រុងជម្រើសទី១សម្រាប់លោកអ្នក៕

ហាងការេ – KARE
ទូរសព្ទ៖ 096 543 55 66
ផែនទី៖ https://goo.gl/maps/PdXNzAQbe7bRz7PPA

វីដេអូ៖