ម៉ូយៗ នំបញ្ចុកស្រុះ ២រសជាតិ (អុីស្រីពៅសម្លក្តាម ផ្សារបឹងកេងកង) ចង់ញ៉ាំអាចកុម្ម៉ង់បានទាំងទីតាំងចាស់ និងទីតាំងថ្មី

នំបញ្ចុកស្រុះ ២រសជាតិ (អ៊ីស្រីពៅសម្លក្តាម ផ្សារបឹងកេងកង)

0
6434

លក់ជាង១២ឆ្នាំមកហើយ បើនិយាយពីម៉ូយរាប់ភ្លេចពិសេសអ្នកដែលចេញចូលក្នុងផ្សារបឹងកេងកង ប្រាកដជាធ្លាប់ស្គាល់ អ៊ីស្រីពៅសម្លក្តាម ផ្សារបឹងកេងកង លក់នំបញ្ចុកស្រុះ ២រសជាតិ គឺ សម្លខួរក្តាម (សាច់ជ្រូក)​ សម្លខ្ជាយ / សម្លខៀវ (សាច់ត្រី) លក់ដាច់ខ្លាំងណាស់។ សម្រាប់ពេលនេះចំពោះម៉ូយៗដែលចង់ញ៉ាំ អាចមករកបាននៅទីតាំងចាស់ផ្សារបឹងកេងកង(ច្រកទី3) ខាងជេីងផ្សារ និងទីតាំងថ្មីស្ថិតនៅ ម្ដុំវត្តដំបូកខ្ពស់ លើផ្លូវ26BT ហួសការ៉ាស់សាំងPAPA ប្រហែល300ម៉ែត្រ ផ្ទះល្វែងពណ៌ពងមាន់ នៅខាងឆ្វេងដៃ(ក្រោយតារាងបាល់ទះ Mega Sport Club) សម្រាប់ផែនទី ចុចទីនេះ ។

នំបញ្ចុកស្រុះ 2 រសជាតិ
នំបញ្ចុកស្រុះ 2 រសជាតិ
នំបញ្ចុកស្រុះ 2 រសជាតិ

ហើយក្នុងចំណោមអ្នកអានអត្ថបទនេះ តើមានអ្នកណាធ្លាប់ជាម៉ូយ អ៊ីសម្លក្តាម ផ្សារបឹងកេងកង ឬអត់? សម្រាប់អេតមីន វិញសាករួចហើយ រសជាតិឆ្ងាញ់ប្លែក តម្លៃក៏សមរម្យ និងសេវាកម្មល្អ គឺទទួលយកបាន ហើយសម្រាប់អតិថិជនរបស់គាត់គឺមានពេញៗតុ មកជាហូរហែ ហើយអ្នកដែលនឹកឃ្លានរសជាតិ បញ្ចុកស្រុះ ២រសជាតិរបស់គាត់ មិនចង់មកកន្លែងផ្ទាល់ អាចកុម្មង់យកទៅញ៊ាំនៅផ្ទះបានថែមទៀតផង សម្រាប់លេខទូរសព្ទ៖ 070 59 54 64 / 070 66 72 82 / 092 21 58 22 ។

នំបញ្ចុកស្រុះ 2 រសជាតិ
នំបញ្ចុកស្រុះ 2 រសជាតិ
នំបញ្ចុកស្រុះ 2 រសជាតិ
នំបញ្ចុកស្រុះ 2 រសជាតិ

សម្រាប់អ្នកដែលចេញចូលក្នុងផ្សារបឹងកេងកង ញឹកញាប់ បើឃ្លាននំបញ្ចុកស្រុះ អ៊ីស្រីពៅសម្លក្តាម ផ្សារបឹងកេងកង អាចទៅរកញ៊ាំបាន គឺដើរចូលតាមច្រកទី៣ ខាងជើងផ្សារ ហើយសម្រាប់អ្នកដែលនៅម្ដុំវត្តដំបូកខ្ពស់អាចមកខ្ចប់បាននៅទីតាំងថ្មីម្ដុំវត្តដំបូកខ្ពស់ លើផ្លូវ26BT ហួសការ៉ាស់សាំងPAPA ប្រហែល300ម៉ែត្រ ផ្ទះល្វែងពណ៌ពងមាន់ នៅខាងឆ្វេងដៃ(ក្រោយតារាងបាល់ទះ Mega Sport Club)។

នំបញ្ចុកស្រុះ 2 រសជាតិ

អ្នកដែលមានបំណងចង់រៀន ចេះធ្វើនំបញ្ចុកស្រុះ ២រសជាតិ ដើម្បីទៅបើកជាអាជីវកម្មផ្ទាល់ខ្លួន ក៏អាចទៅរកគាត់បានផងដែរដោយអាចទំនាក់ទំនងតាមរយៈលេខទូរសព្ទ៖ 070 59 54 64 / 070 66 72 82 / 092 21 58 22 ៕

នំបញ្ចុកស្រុះ 2 រសជាតិ
នំបញ្ចុកស្រុះ 2 រសជាតិ
នំបញ្ចុកស្រុះ 2 រសជាតិ
នំបញ្ចុកស្រុះ 2 រសជាតិ
នំបញ្ចុកស្រុះ 2 រសជាតិ

ហាង នំបញ្ចុកស្រុះ២រសជាតិ
ទីតាំងទី១៖ ផ្សារបឹងកេងកង ( ច្រកទី3 ) ខាងជើងផ្សារ
លេខទូរសព្ទ៖ 070 59 54 64 / 092 21 58 22
ចាប់បើកពីម៉ោង 7:00 am – 5:30 pm
– អាចមកញុំ ឬ ខ្ចប់ – App Nham24 ឈ្មោះ នំបញ្ចុកស្រុះ 2រសជាតិ (2Flavors of Vietnamese noodle) – សេវាដឹកជញ្ជូន គិតតាមទីតាំងជិត ឫឆ្ងាយ
ទីតាំងទី២៖ ម្តុំវត្តដំបូកខ្ពស់ លេីផ្លូវ26BT
លេខទូរសព្ទ៖ 070 66 72 82 / 092 27 97 90
ចាប់បើកពីម៉ោង 7:00 am – 7:00 pm
លក់ម្ហូបវេចខ្ចប់ ឬ ច្រកតែប៉ុណ្ណោះ
សេវាដឹកជញ្ជូន គិតតាមទីតាំងជិត ឫឆ្ងាយ

វីដេអូ៖