អ្នកប្លុកបាក់ទូកដែលចូលចិត្តញ៉ាំបុកល្ហុង ជាពិសេសនារីៗប្រហែលជាបានស្គាល់រួចមកហើយ ជាមួយហាង ខ្ទមបុកល្ហុង នៅក្រោយសាលាបាក់ទូក ព្រោះថាមីបុក បុកល្ហុង និងម្ហូបផ្សេងៗទៀតរសជាតិពិសេសធម្មតាទេណា។ សម្រាប់អ្នកដែលមិនទាន់បានស្គាល់ ហើយចង់ភ្លក្សជាមួយជាមួយរសជាតិ មីបុក បុកល្ហុង ដ៏ពិសេសនៅទីនេះណាត់គ្នាមកលឿនមកណា។
មីនុយដែលពិសេសប្រចាំហាង ខ្ទមបុកល្ហុង ដែលគ្រប់គ្នាបានមកហើយគួរតែសាកនោះមានដូចជា បុកមីកូនកាត់ បុកមីក្ដាមប្រៃ បុកមីពោត រួមទាំងប្រភេទបុកល្ហុងផ្សេងជាច្រើនមុខទៀត។ សម្រាប់មុខម្ហូបដែលលេចធ្លោទទួលបានការគាំទ្រខ្លាំងប្រចាំហាងគឺប្រភេទមីបុក ក៏ព្រោះតែរសជាតិពិសេសដោយម្ចាស់ហាងបានប្រើប្រាស់មីជាតិសម្រាប់បុក ដែលធ្វើអោយសាច់មីចូលជាតិល្អឆ្ងាញ់ និងសសៃមីស្វិតញ៉ាំជក់មាត់។ អ្វីដែលកាន់តែពិសេសថែមទៀតនោះគឺរសជាតិហិរ អាចកុម្ម៉ង់បានតាមចិត្ត ហិរតែឆ្ងាញ់ញ៉ាំហើយចង់ញ៉ាំទៀត។
បែបនេះនឹកឃ្លានចង់ញ៉ាំមីបុក បុកល្ហុង ហើយមិនចង់ទៅណាឆ្ងាយពីប្លុកបាក់ទូក អាចណាត់គ្នាមកទីនេះបាន?។ រសជាតិក៏ពិសេស តម្លៃក៏សមរម្យ ដែលគ្រប់គ្នាគួរតែមក៕
ហាង ខ្ទមបុកល្ហុង
លេខទូរសព្ទ៖ 061 71 71 89 / 093 71 71 89
ទីតាំង៖ ផ្ទះលេខ២៦ ផ្លូវ១៤៩ សង្កាត់វាលវង់(ក្រោយសាលាបាក់ទូក)