គ្រាន់តែលឺឈ្មោះ ហាង តុងហេង បុកឥតល្ហែ អ្នកណាមិនស្គាល់អ្នកណាមិនល្បី ជាពិសេសសម្រាប់អ្នកដែលចូលចិត្តញ៉ាំប្រភេទគ្រឿងបុកទាំងអស់នេះ ប្រាកដជាស្គាល់ច្បាស់ហ្មង។ ល្បីៗក៏ព្រោះថារសជាតិបុកត្រូវចិត្តអតិថិជន ហើយបើថាមិនត្រូវចិត្តចុងភៅដ៏ជំនាញប្រចាំហាង និងកែជូនភ្លាមៗមិនឲ្យទាស់ចិត្តហ្មង?។
ហាង តុងហេង បុកឥតល្ហែ មានទាំងម្ហូប និងប្រភេទគ្រឿងបុកនេះមានរហូតដល់ទៅជាង៤០មុខឯណោះ ហើយថ្មីៗនេះក៏មាននូវមីនុយថ្មីបន្ថែមចំនួន ៥បន្ថែមទៀតមានដូចជា បុកអយស្ទ័រមីជាតិ បុករួមប្រហិតមីជាតិ គ្រឿងសមុទ្រក្រឡុកមីជាតិខ្អម បុកត្រីញៀន និងឈុតមាន់បំពង ។ ប៉ុន្មានមុខនេះមិនថាម៉ូយចាស់ម៉ូយថ្មីគួរតែសាក ព្រោះលឺថារសជាតិពិសេសមិនធម្មតាទេណា ត្រៀមតែឆ្ងាញ់មាត់ទៅ។ បើនិយាយពីមុខម្ហូបដែលល្បីប្រចាំហាងលក់ដាច់ខ្លាំងជាងគេវិញគឺជាប្រភេទគ្រឿងបុកតែម្ដង ដែលអ្នកណាៗក៏មិនដែលរំលង។
អ្វីដែលកាន់តែពិសេសពីលើរសជាតិថែមទៀតនោះ គឺតម្លៃសមរម្យដែលគ្រប់គ្នាមានត្រឹមតែ ១ម៉ឺនរៀលក៏អាចមកញ៉ាំបានផងដែរ។ ណ្ហើយពិសេសបែបនេះមិនមកសាកភ្លក្សម៉េចបាន ពិសេសទាំងតម្លៃ ពិសេសទាំងរសជាតិ ពីហាង តុងហេង បុកឥតល្ហែ ៕
ហាង តុងហេង បុកឥតល្ហែ
លេខទូរសព្ទ៖ 098 675 296
ទីតាំង៖ ផ្ទះលេខ 33N ផ្លូវ 123 សង្កាត់ទួលទំពូង ខណ្ឌចំការមន ភ្នំពេញ
វីដេអូ៖