កេរ្តិ៍ឈ្មោះដ៏ល្បីរបស់ ភីហ្សាហាត់ នៅបរទេសអ្នកណាមិនស្គាល់ អ្នកណាមិនសរសើរអំពីររសជាតិដ៏ឈ្ងុយឆ្ងាញ់នៃភីហ្សាមួយនេះ។ ពេលនេះ ភីហ្សាហាត់ ក៏បានមកដល់កម្ពុជាយើងហើយ ដោយគ្រប់គ្នាអាចមកសាកភ្លក្សរសជាតិ ភីហ្សាដ៏ពិសេសដែលមិនធ្លាប់មានពីមុនមកនេះបានដែលមានទីតាំងស្ថិតនៅផ្លូវ១៥៥ កែងផ្លូវ៤៥៦ ។
ភីហ្សាហាត់ មានភីហ្សា ៤ប្រភេទដ៏ពិសេសសម្រាប់អ្នកទាំងអស់គ្នាធ្វើការជ្រើសរើសមានដូចជា New Orleans & Sausage, Seafood extreme, Crazy bacon និងMeat Supreme។ សម្រាប់New Orleans & Sausage គឺមានសំបក ក្រាស់ទន់ គ្រឿងផ្សំច្រើនរហូតដល់គែម សំបកពណ៏មាសក្រម៉ៅស្រួយឆ្ងាញ់ ទន់ខាងក្នុង ស្រួយផ្នែកខាងក្រៅ បូកជាមួយគ្រឿងផ្សំដ៏ច្រើនពិតជាពិសេសមែនទែន។ រីឯ Seafood extreme គឺសំបកអ៊ិចស្ត្រាសាច់ក្រកឈីសបៃត៍ នឹងមានគ្រឿងសមុទ្រលាយជាមួយម្នាស់ជូរអែមឆ្ងាញ់ប្លែក។ ចំណែកឯ Crazy bacon គឺសំបកស្តើងស្រួយ និងមានគ្រឿងផ្សំយ៉ាងច្រើនដែលធ្វើអោយគ្រប់គ្នាញ៉ាំបានយ៉ាងឆ្ងាញ់ជក់មាត់។ បើនិយាយពី Meat Supreme ជាប្រភេទភីហ្សាដែលមានសំបកឈីសខាងក្រៅដ៏ពិសេស ព្រោះសំបកភីហ្សាត្រូវបានធើ្វពីកងឈីសដុតឲ្យរលាយចូលគ្នាទៅក្នុងសំបកភីហ្សាតែមួយ។ ជាមួយសំបកដ៏ពិសេសនេះធ្វើឲ្យអ្នកញ៉ាំហើយចង់ញ៉ាំទៀតដោយគ្រាន់តែអ្នកញ៉ាំពីសំបកមុនជាមួយសាច់ជាច្រើន។
ក្រៅពីភីហ្សា នៅទីនេះក៏មាន ផាសស្តាកាបូណារ៉ា, ស៊ីហ្សាសាឡាដ, Chick & Cheese, ស្លាបមាន់ពីររសជាតិ និងអាហារសម្រន់ជាច្រើនមុខទៀតផងដែរ។ អ្វីដែលកាន់តែពិសេសថែមទៀតនោះ នៅពេលដែលលោកអ្នកបានមកដល់ ភីហ្សាហាត់ ច្បាស់ជាទទួលបានអារម្មណ៍ប្លែកជាមួយការរចនាដំបូលហាងបែបខ្មែរ និងក្នុងហាងប្រកបទៅដោយប្រណិតភាព មានផាសុកភាពជូនដល់អតិថិជនដែលមកញ៉ាំនៅហាងផ្ទាល់។ បន្ថែមពីនេះលោកអ្នកក៏អាចធ្វើការកម្ម៉ង់បានតាមរយៈលេខទូរសព្ទ 023 890 890 រឺ តាមរយៈ Pizzahut KH App៕
ភីហ្សាហាត់
លេខទូរសព្ទ៖ 023 890 890
ទីតាំង៖ ស្ថិតនៅផ្លូវ១៥៥ កែងផ្លូវ៤៥៦
វីដេអូ៖