លក់តែគ្រឿងគោសុទ្ធ មួយថ្ងៃ ៧០០ ទៅ ៨០០គីឡូ ស៊ីផុយ ចង់ញ៉ាំគ្រឿងគោមករក ផ្ទះបងធារ៉ា​

0
23911
ថាមិនឱ្យទាស់ចិត្តទេ ជាមួយ ហាងផ្ទះបងធារ៉ា និយាយពីគោ ចង់បានម្ហូបអីក៏មានដែរ ស៊ុបគោ ស្មងគោ ខួរគោ ក្រចកជើងគោអាំងម្ទេស សរសៃកែង​ លឹង្គគោអាំង ពោះគោទឹកប្រហុក លឹង្គគោស្រុះទឹកប្រហុក ឬអាំង មួយថ្ងៃលក់ ៧០០ ទៅ៨០០គីឡូ មែនតិចណា៎ ចង់ញ៉ាំលក្ខណៈជាស៊ុប ឬ អាំង មានជូនមួយកំប្លេរ តែម្តង អ្វីដែលសំខាន់ស៊ុបរបស់គាត់គឺ មិនធំក្លិនគោ ដែលធ្វើអោយអ្នកពិសា ទាស់ចិត្តឡើយ ។
ហាង ផ្ទះបងធារ៉ា
ហាង ផ្ទះបងធារ៉ា
ហាង ផ្ទះបងធារ៉ា

បើរៀបរាប់វិញ សឹងតែមិនអោយចន្លោះមួយណាទេ អោយតែថាគ្រឿងគោ ផ្ទះបងធារ៉ា យកមកលក់អស់តែម្តង ពីចុងជើងគោ រហូតដល់ក្បាលគោ លក់ដាច់សាហាវ មួយថ្ងៃៗ គ្រាន់តែចេញទៅតាមសាខានីមួយ សរុប ៧០០ ទៅ ៨០០គីឡូ បើរាប់ជាចានវិញ៣០០ ចាន ៤០០ចាន ក្នុងមួយសាខាៗ ហើយលក់តែគ្រឿងគោសុទ្ធ អត់មានសាច់ផ្សេងៗទេ ។

ហាង ផ្ទះបងធារ៉ា
ហាង ផ្ទះបងធារ៉ា
ហាង ផ្ទះបងធារ៉ា
ហាង ផ្ទះបងធារ៉ា

សម្រាប់ហាង ផ្ទះបងធារ៉ា បើកលក់ ៧ឆ្នាំមកហើយ បច្ចុប្បន្ននេះមាន៥ សាខា តែគាត់ក៏កំពុងបន្ថែម២សាខាបន្ថែមទៀត លក់ដាច់ណាស់ ហើយអ្វីដែលសំខាន់គាត់ប្រើគោខ្មែរយើងសុទ្ធ ហើយបើទឹកស៊ុបវិញ គឺមិនធំក្លិនគោទេ ញ៉ាំទៅធានាថារសជាតិឆ្ងាញ់ប្លែកតែម្តង ។ កុំភ្លេចណា នឹកឃ្លានគ្រឿងគោ មករក ផ្ទះបងធារ៉ា ទាំង ៥សាខាបាន សាខាទួលសង្កែ សាខាអង្គតាមិញ សាខាផ្សារដីហុយ សាខាចំការដូង និងសាខាគីរីរម្យ ។

ហាង ផ្ទះបងធារ៉ា
ហាង ផ្ទះបងធារ៉ា
ហាង ផ្ទះបងធារ៉ា
ហាង ផ្ទះបងធារ៉ា
ហាង ផ្ទះបងធារ៉ា
ហាង ផ្ទះបងធារ៉ា
ហាង ផ្ទះបងធារ៉ា

ហាង ផ្ទះបងធារ៉ា
ទីតាំង៖ ផ្លូវ ១០១១​
លេខទូសព្ទ៖ 086 916 651