នេះជាកញ្ចក់ iPhone សម្រាប់អ៊ុតថាច់ដ៏ស្វិត និងមានគុណភាពខ្ពស់មួយដែលអ្នកគួរពិចារណា

0
1792
Touch Screen

ទោះបីជាទូរសព្ទ័នាពេលបច្ចុប្បន្ន បានបំពាក់មកជាមួយបច្ចេកវិទ្យាថ្មីៗ ទាំងខាងក្នុង និងផ្នែកខាងក្រៅក្តី ក៏ប៉ុន្តែបញ្ហាបែកស្រាំអេក្រង់ គឺនៅតែបង្ករជាបញ្ហាឈឺក្បាលមួយនៅឡើយទេ ជាពិសេស គឺសម្រាប់ពពួកទូរសព្ទ័iPhone តែម្តង។ នៅពេលដែលទូរសព្ទ័របស់យើង របូតធ្លាក់ចេញពីដៃម្តងៗ មិនថានរណា រឺក៏នរណានោះទេ ក៏មានអារម្មណ៍ស្លុតដែរ ពីព្រោះអីប្រសិនបើវាហ៊ានតែប្រេះស្រាំ អេក្រង់នោះ គឺយើងនឹងចំណាយលុយមិនតិចនោះទេ ក្នុងការជួសជុល ហើយបើសំណាងអាក្រក់វិញ អេក្រង់ដែលប្តូរនោះ អាចនឹងប៉ះចំរបស់ក្លែងក្លាយ ដែលមិនមានគុណភាពល្អនោះទេ។

Touch Screenការបែកអេក្រង់មានពីរប្រភេទ ដោយមួយជាការបែកអេក្រង់ខាងក្រៅ រឺគេនិយមហៅថាកញ្ចក់ថាច់ ចំណែកឯការបែកមួយទៀតនោះ គឺការបែកអេក្រង់LCD ខាងក្នុង។ នាពេលបច្ចុប្បន្ន ការអ៊ុតអេក្រង់ថាច់ គឺពិតជាមានភាពធូរថ្លៃណាស់ ចន្លោះពី 10 ទៅ 30 ដុល្លារសហរដ្ឋអាមេរិចប៉ុណ្ណោះ ក៏ប៉ុន្តែអ្នកប្រហែលជានៅមិនទាន់ដឹង អំពីគុណវិបត្តិរបស់វានៅឡើយទេ។ ការអ៊ុតកញ្ចក់ថាច់នោះ គឺជាការផ្លាស់ប្តូរសន្ទះអេក្រង់ខាងក្រៅ ក៏ប៉ុន្តែអេក្រង់ទាំងនោះមានភាពផុយស្រួលណាស់មិនមានគុណ ភាពល្អនោះទេ។ នេះមានន័យថាវាងាយស្រួល នឹងបែកប្រេះស្រាំម្តងទៀត ហើយវាក៏អាចនឹងងាយហើបចេញខាងក្រៅផងដែរ ប្រសិនបើគេមិនបានបិទកាវបានល្អ។

Touch Screen

នៅថ្ងៃនេះ ក្រុមការងាររបស់យើង នឹងលើកយកកញ្ចក់ថាច់ iPhone ដ៏ពិសេសមួយដែលបាននាំចូលមក ពីសឹង្ហបុរី ដែលវាមានគុណភាពខ្ពស់ អាចអោយអ្នកប្រើប្រាស់ទូរសព្ទ័ម្តងទៀត ដោយមានជំនឿទុកចិត្ត ជាងមុន មិនភ័យព្រួយថាវានឹងងាយប្រេះស្រាំ រឺមានបញ្ហានានានោះទេ។ កញ្ចក់ថាច់ខាងក្រៅនេះ មានលក្ខណៈពិសេសខុសពីកញ្ចក់ថោកៗត្រង់ថា វាមានភាពរឹងមាំ ដោយឆ្លងកាត់អំពីការដុតចំហុយក្នុងសីតុ ណ្ហភាពខ្ពស់មួយ ដែលអាចអោយយើងកាច់ពត់បានដល់ទៅ 60 ទៅ 80 ដឺក្រេប៉ុណ្ណោះ ខុសគ្នាពីអេក្រង់ ក្លែងក្លាយ ដែលមានភាពផុយស្រួយបំផុត។ កញ្ចក់នេះផងដែរ ក៏បានពាសទៅដោយសារធាតុពិសេស ធ្វើ អោយវាមានភាពភ្លឺថ្លា មិនស្រអាប់ និងមិនចាំងពន្លឺថ្ងៃឡើយ ពិសេសជាងកញ្ចក់ធម្មតា។ សម្រាប់អ្នក ដែលធ្លាប់ប្រើប្រាស់ អេក្រង់អ៊ុតថាច់មួយចំនួន ប្រហែលជាធ្លាប់ជួបបញ្ហាអេក្រង់ អេក្រង់ចុចឆ្លងជាក់ ជាមិនខាន មិនដូចអេក្រង់ពិតប្រាកដមួយនេះនៅទេ ដែលវាអាចដំណើរការ និងឆ្លើយតបពេលប៉ះបញ្ជា បានល្អ។

យើងអាចសង្កេតឃើញភាពខុសគ្នាជាច្រើនទៀត រវាងកញ្ចក់ទាំងពីរនេះ ដោយកញ្ចក់ Original នេះបាន ភ្ជាប់ជាស្រេចនូវ សំណាញ់ការពារការជ្រាប់ទឹក និងធូលីដី។ កញ្ចក់ប្រាំពីរពណ៌នៅប្រហោងកាមេរ៉ាខាង មុខ។ វាក៏មានភ្ជាប់ជាស្រេចនូវស៊ុមជ័រជុំវិញកញ្ចក់ ដែលផ្តល់ភាពងាយស្រួលក្នុងការភ្ជាប់ជាមួយតួ មិនងាយហើបដូចកញ្ចក់ក្លែងក្លាយនោះទេ ហើយក៏ការពារធូលីដីមិនអោយចូលអេក្រង់ផងដែរ។

ការផ្លាស់ប្តូរកញ្ចក់ថាច់នេះ គឺមិនមែនជារឿងពិបាកនោះទេ ព្រោះអីនៅដុកទ័រហ្វូន មានជាស្រេចនូវ ម៉ាស៊ីនអ៊ុត និងជំនាញខ្ពស់ ដែលចំណាយពេលត្រឹមតែប៉ុន្មាននាទីប៉ុណ្ណោះ នោះទូរសព្ទ័ iPhone ដែលប្រេះ ស្រាំអេក្រង់របស់អ្នក គឺរួចរាល់ក្នុងការប្រើប្រាស់ម្តងទៀតហើយ។ យើងអាចប្រៀបធៀបបាន អំពីកញ្ចក់ ដែលបានផ្លាស់ប្តូរហើយ ឃើញថាវាមានគុណភាព ពណ៌ និងពន្លឺ ដូចគ្នាបេះបិទទៅនឹងអេក្រង់ Original 100% ហើយវាក៏មានគុណភាពខ្ពស់ផងដែរ។

លោកអ្នកអាចស្វែករកសេវាកម្មនេះនៅ មជ្ឈមណ្ឌលជួសជុលទូរសព្ទ័ដៃដុកទ័រហ្វូនទាំងពីរសាខា។ សាខាទី1៖ ផ្សារធំថ្មីទី3 ផ្ទះលេខ46 ផ្លូវ136 ផ្លូវផ្សារតាប៉ាង ទល់មុខអង្គរទិព្វលក់សំលៀកបំពាក់ Tel: 015569222/016569222។ សាខាទី២៖ ផ្ទះលេខ429 មហាវិថីព្រះមុនីវង្ស សង្កាត់បឹងព្រលឺត ខណ្ឌ៧មករា Tel: 098569222/086569222។