ខ្សែប្រយុទ្ធសញ្ជាតិស្វីស បានក្លាយទៅជាកីឡាករទី២ ដែលចុះហត្ថលេខាមកលេងអោយក្រុមបីសាចក្រហម ក្នុងរដូវក្តៅនេះ បន្ទាប់ពីការមកកាន់តំណែងជាគ្រូបង្វឹកថ្មីរបស់លោក Jose Mourinho។ កីឡាករ Ibrahimovie មានអាយុ 34ឆ្នាំ ផ្លាស់ពីក្រុម PSD មកកាន់ក្រុមបិសាចក្រហមក្នុងលក្ខខណ្ឌគ្មានតំលៃ ខ្លួន។ ហើយពេលនេះ គាត់បានចូលរួមវឹកហាត់ជាមួយក្រុមថ្មីជាលើកដំបូងផងដែរ។ គោលបំណងដែល លោក Mourinho នាំយកកីឡាកររូបនេះមក គឺដោយសារចង់អោយគាត់មកជួយក្រុមអោយត្រលប់ទៅ កាន់ កំពូលរបស់ក្របខណ្ឌអង់គ្លេសវិញ។
នៅក្នុងបទសំភាសន៍មួយរបស់វ៉េបសាយរបស់ក្រុមបិសាចក្រហម អតីតកីឡាកររបស់ក្រុម Manchester លោកJi-Sung-Park បាននិយាយថា “ខ្ញុំគិតថាក្រុមត្រូវការកីឡាករជំនាញដូចគាត់។ គាត់មានបទពិសោធន៏ច្រើន ហើយគាត់ក៏អាចបង្ហាញនៅជំនាញនេះ នៅលើវាលស្មៅផងដែរ។ គាត់ក៏អាចជួយអោយការលេងរបស់ ក្រុមមានភាពរលូន និងជួយបង្ហាត់ដល់កីឡាករក្មេងៗផងដែរ ពួកគេអាចរៀនបានច្រើនពីគាត់ និង អាចបង្ហាញនៅលើវាលស្មៅបាន។”