ចម្លែកណាស់! បានមេដាយមាសភ្លាម លាឈប់ពីជម្រើសជាតិភ្លាមតែម្តង

0
2094
Colombia
Colombia

សំរាប់ការប្រកួតកីឡាអូឡាពិច នៅប្រទេសប្រេស៊ីល ក្នុងឆ្នាំនេះ គឺមានរឿងជាច្រើនដែលនឹកស្មានមិនដល់។ កាលពីប៉ុន្មានថ្ងៃមុនកីឡាករកាយវប្បកម្មសញ្ជាតិបារាំង បានបាក់ជើងយ៉ាងស្តែងក្នុងកំឡុងពេល ប្រកួត។ ហើយសំរាប់ប្រមាណ 7ម៉ោងមុននេះ កីឡាករលើកទំងន់ សញ្ជាតិ Colombia ឈ្មោះ Oscar Figueroa បានទទួលមេដាយមាសពីការប្រកួតរបស់ខ្លួន។

ប៉ុន្តែក្នុងនោះដែរ រូបគាត់បានបង្ហាញនៅសកម្មភាពដោះស្បែកជើង និងថើបទៅលើដែកលើកទំងន់។ កាយវិការនេះ ចង់បញ្ជាក់ថារូបគាត់ នឹងលាឈប់ពីជំរើសជាតិ បន្ទាប់ពីការប្រកួតនេះ។ សកម្មភាព ភាពនេះ គឺធ្វើអោយអ្នកចូលរួមទស្សនា ទាំងអស់មិនចង់នឹងអាចទប់ទឹកភ្នែកបាន។