ប្លែកៗ គេចពីបាល់យក្សដោយការរត់ប្រណាំងចុះពីលើភ្នំ

Boloencierro Mataelpino 2016

0
1473
រត់ប្រណាំងចុះពីលើភ្នំ

មនុស្សជាច្រើនរត់គេចពីបាល់យក្សមានអង្កត់ផ្ចិត៣ម៉ែត្រ និងទម្ងន់ដល់ទៅ១០០គីឡូក្រាម នៅក្នុងពិធីរត់ប្រណាំងបាល់យក្ស រៀបចំឡើងនៅក្រុង Mataelpino ស្ថិតនៅឆ្ងាយពីក្រុងម៉ាឌ្រីត ប្រទេសអេស្ប៉ាញ ប្រហែល៥០គីឡូម៉ែត្រ កាលពីថ្ងៃទី២០ សីហា ២០១៦ ។

រត់ប្រណាំងចុះពីលើភ្នំ

ការប្រកួតនោះ អ្នកចូលរួមត្រូវរត់នៅតាមផ្លូវដែលរៀបចំទុក ដើម្បីគេចពីបាល់យក្សដែលរមៀលធ្លាក់ពីលើភ្នំ ។ តាមវីដេអូឃ្លីបបង្ហាញឱ្យឃើញថា អ្នកចូលរួមប្រកួតជាច្រើននាក់បានដួល និងខ្លះទៀតត្រូវបាល់បុករហូតដួល ប៉ុន្តែគ្មាននរណាម្នាក់របួសធ្ងន់ទេ ។

រត់ប្រណាំងចុះពីលើភ្នំ

ពិធីរត់ប្រណាំងបាល់យក្ស ជាពិធីមួយជោគជ័យខ្លាំង ព្រោះក្រៅពីទទួលចំណាប់អារម្មណ៍ពីអ្នកទេសចរនោះ អាចរកចំណូលដល់ក្រុង Mataelpino ជាទីតាំងនៃការរៀបចំពិធីផងដែរ ។

សូមទស្សនាសកម្មភាពតាមរយះវីដេអូចខាងក្រោម៖

ប្រភព ៖ YouTube Channel Jorge Lopesino