តើគូស្នេហ៍ប៉ុន្មានគូ ដែលអាចមានខួបអាពាហ៍ពិពាហ៍ ៧៧ ដងដូចពួកគាត់?

Couple Celebrates 77th Wedding Anniversary

0
948
100-year-couple

២នាក់ប្តីប្រពន្ធវ័យចំណាស់មួយគូ បានរៀបការជាមួយគ្នាតាំងពីឆ្នាំ ១៩៣៩។ រយៈពេល ៧៧ឆ្នាំក្រោយមក Vera និង John នៅតែមានភាពផ្អែមល្ហែមជាមួយគ្នាដដែល។

ពិធីរំលឹកខួបអាពាហ៍ពិពាហ៍របស់ពួកគេគឺនៅថ្ងៃពុធ តែពួកគេនឹងធ្វើវានៅថ្ងៃសៅរ៍ជាមួយនឹងកូនទាំង ៧នាក់ របស់ពួកគេ រួមទាំងចៅទាំង១៨ និង ចៅទួត៣៤នាក់ទៀត។

100-year-couple

កូនប្រុសច្បងរបស់គូស្នេហ៍យូរអង្វែងខាងលើ ដែលមានឈ្មោះថា Randall Peterson អាយុ ៧៦ឆ្នាំ បាននិយាយប្រាប់ InsideEdition.com កាលពីថ្ងៃព្រហស្បត្តិ៍ថា៖ “ពួកយើងនឹងមានពិធីជួបជុំតូចមួយដើម្បីរំលឹកខួបម្តាយឪពុករបស់យើង។ វាមិនចាំបាច់ធ្វើធំដុំអ្វីទេ ព្រោះថាយើងធ្វើវាច្រើនដងមកហើយ ពោលគឺ ៧៧ដងហើយ។”

John ដែលប្តីនឹងមានអាយុ១០០ឆ្នាំនៅពេលខែមិនាឆ្នាំក្រោយ។ រីឯប្រពន្ធ លោកយាយ Vera មានអាយុគ្រប់១០០ឆ្នាំហើយ។

100-year-couple

តាមការប្រាប់របស់កូនគាត់បានឲ្យដឹងថា ពួកគាត់ទាំងពីរនាក់កម្រឈឺណាស់។ លោកយាយ Vera មិនដែលចូលពេទ្យសោះតាំងពីគាត់បានផ្តល់កំណើតឲ្យកូនចុងក្រោយរបស់គាត់។ ទើបតែកាលពីគាត់អាយុ៩៧ឆ្នាំទេ ទើបគាត់ចូលពេទ្យដើម្បីដាក់ថ្មបេះដូង។

100-year-couple

ពួកគាត់ទាំងពីរនាក់ដឹងថាពួកគាត់ពិតជាមានសំណាងណាស់ពេលដែលបានរស់នៅជាមួយគ្នាយូរអង្វែងបែបនេះ៕

ប្រភព៖YouTube Channel Inside Edition