យើងដឹងហើយថាការលក់សាច់អាំងមានច្រើនកន្លែងនៅទីក្រុងភ្នំពេញបច្ចុប្បន្ននេះ។ ហើយចំពោះរសជាតិរបស់វាគឺ វាតែតែងមានរសជាតិខុសៗគ្នា ព្រមទាំងសេវាកម្មផងដែរ។
ថ្ងៃនេះផងដែរយើងខ្ញុំសូមណែនាំហាងសាច់អាំងមួយកន្លែងដែលមានទីតាំងស្ថិតនៅ ផ្លូវ348, ទួលស្វាយព្រៃ១, ចំការមន ។ និយាយពីរសជាតិរបស់សាច់អាំងវិញ បើអ្នកបានញាំុម្តងហើយ អ្នកនឹងចង់មកញាំុម្តងទៀត។
មួយវិញទៀតអ្នកអាចមកញ៉ាំជាលក្ខណៈក្រុមគ្រួសារ ឬជាមួយមិត្តភ័ក្តបាន មានទីកន្លែងធំទូលាយ អង្គុយញាំុសាច់អាំងដែលលើកពីខ្ទះឈ្ងុយៗ ជាពិសេសទៅទៀតនោះគឺ ស៊ុបកន្ធាយ ល្បីឆ្ងាញ់ប្រចាំហាងផង ហើយមិនតែប៉ុណ្ណោះបុគ្គលិក ក៏ទទួលស្វាគមន៍យ៉ាងរីករាយរាក់ទាក់ថែមទៀតផង។
ហាងសាច់អាំង ផ្ទះប៊ីប៊ីអិល នេះមានចំណុចពិសេសៗ ជាច្រើនដែលធ្វើឲ្យមានភ្ញៀវជាច្រើនចូលចិត្តមកញាំុសាច់អាំងក្នុ្ងងហាងនេះ ព្រោះតែវាមានរសជាតិឆ្ងាញ់ ហើយអ្វីដែលប្លែកនោះគឺ សាច់អាំងក្នុងនោះរួមមាន៖ សាច់គោ ក្រលៀនគោ សាច់គោអូស្ត្រាលី សាច់ចៀម កន្សោមគោ ថ្លើមគោ សាច់ប្រឡាក់ម្ទេស បង្គារ ក្តាម និងមឹកជាដើម-ល-។ ហើយគ្រឿងសាច់ទាំងនេះលោកអ្នកអាចហៅជាចានៗ ក៏បាន ឬក៏ជាឈុតក៏បាន។
ហាង ផ្ទះប៊ីប៊ីអិល
ទូរស័ព្ទ ៖ ០៧៨ ២៣ ២៣ ៤៩ | ០៨៨ ៦៦៦៦ ៩០៦
ទីតាំង៖ ស្ថិតនៅ ផ្លូវ348, ទួលស្វាយព្រៃ១, ចំការមន
បើចង់ដឹងថាសាច់អាំងនេះមានរសជាតិយ៉ាងណា សូមមើលវីដេអូទាំងអស់គ្នា!