អង់គ្លេស៖ បុរសអាយុ ២០ឆ្នាំម្នាក់បានក្លាយជាបុរសទីមួយក្នុងប្រទេសអង់គ្លេសដែលមានគភ៌។ លោក Hayden Cross ដែលបានចាប់កំណើតជាមនុស្សស្រី ប៉ុន្តែក៏បានរស់នៅជាបុរសអស់រយៈពេល៣ឆ្នាំមកហើយ។ លោកក៏បានសម្រេចចិត្តថានឹងពរទារកម្នាក់ក្នុងពោះរបស់លោកដែលបានឆ្លងកាត់ការកែភេទ។
បច្ចុប្បន្ននេះលោកជាមនុស្សប្រុសដែលស្របច្បាប់និងពេញសិទ្ធិម្នាក់ និងបានចាប់ផ្តើមការព្យាបាលអរម៉ូន ប៉ុន្តែលោកបានសម្រេចចិត្តថានឹងយកកូនម្នាក់ទៅវិញ។ឪពុកវ័យក្មេងម្នាក់នេះគឺបានពរពោះទារកនេះ ៤ខែមកហើយបន្ទាប់ពីស្វែងរកបានអ្នកបរិច្ចាកមេជីវិតលើហ្វេសប៊ុក។ លោកបានសាកសួរថាតើមេជីវិតនេះអាចធ្វើឲ្យវាកកនឹងរងចាំរហូតដល់លោកធ្វើការកែប្រែភេទបានសម្រេចសិនបានទេ ប៉ុន្តែលោកបែរជាត្រូវខកចិត្ត។
ពេលដែលលោកផ្តល់កំណើតដល់ទារកនេះ លោកនឹងត្រូវបានកែប្រែរាងកាយទាំងស្រុងដោយសុដននិងអូវែរបស់លោកនឹងត្រូវបានបាត់បង់។អនាគតឳពុកម្នាក់នេះដែលមកពី Gloucester បានប្រាប់ The Sun កាលពីថ្ងៃអាទិត្យកន្លងមកថាលោកសង្ឃឹមថានឹងក្លាយជាឪពុកម្នាក់ប៉ុន្តែលោកគឺកំពុងតែជួបភាពលំបាកជាមួយនឹងការផ្លាស់ប្តូររាងកាយមួយចំនួន.លោកបាននិយាយថា “ខ្ញុំពិតជាសប្បាយចិត្តណាស់ ប៉ុន្តែខ្ញុំក៏បានដឹងថាវានឹងប៉ះពាល់ដល់ការផ្លាស់ប្តូរភេទរបស់ខ្ញុំ”។”ការមានគភ៌គឺពិតជាចំណុចជាមនុស្សស្រីមែនហើយវាគឺផ្ទុយស្រឡះនឹងអ្វីដែលខ្ញុំកំពុងមានក្នុងរាងកាយខ្ញុំ។””ខ្ញុំចង់មានកូនពេលនេះដូច្នេះហើយខ្ញុំអាចធ្វើការផ្លាស់ប្តូរភេទមុនពេលខ្ញុំមានអាយុចាស់។”
គួរបញ្ជាក់ផងដែរថាក្នុងឆ្នាំ ២០០៨ លោក Thomas Beatie ដែលជាជនជាតិអាមេរិកគឺជាមនុស្សប្រុសទីមួយរបស់ពិភពលោកដែលបានប្រកាសថាលោកមានគភ៌។ ពេលនេះលោក Hayden បាននិយាយថាលោកមានគម្រោងក្នុងការប្រាប់ដល់កូនរបស់លោកថាលោកជាមនុស្សកែភេទ។ លោកបានបន្តថា “ខ្ញុំគិតថាខ្ញុំនឹងប្រាប់វាព្រោះវាមានសិទ្ធិក្នុងការដឹង។” “ខ្ញុំនឹងចិញ្ចឹមកូននេះក្នុងបរិស្ថានមួយដែលមានឪពុកជាមនុស្សកែភេទដូច្នេះហើយខ្ញុំសង្ឃឹមថាវានឹងមិនមានបញ្ហាអ្វី។”ការផ្លាស់ប្តូរភេទគឺមានប្រជាប្រិយភាពណាស់ក្នុងជំនាន់យើងនេះ។”
https://www.youtube.com/watch?v=AwjexDAU52w
ប្រភព៖ YouTube Channel Simpang Empat