West Ham ដាក់លក់ Payet ក្នុងតំលៃ 35 លានផោន

0
1114

បន្ទាប់ពីមានពត៌មានទាក់ទង់នឹងកីឡាករ Dimitri Payet ដែលបានសុំលោក Slaven Bill ក្នុងការចាកចេញពី ក្លឹប West Ham មិនបានប៉ុន្មានផង។ ពេលនេះក៏មានពត៌មានថ្មីមួយទៀត អំពីកីឡាករ Payet គឺក្លឹប West Ham អាចនឹងលក់រូបគាត់ក្នុងតំលៃ 35 លានផោន។ គួរបញ្ជាក់ផងដែរ កីឡាករ Payet គឺ ត្រូវបាននាំយកមក ពីក្រុម Marseille ក្នុងតំលៃ 10.7 លានផោន ជាមួយនឹងកុងត្រារយៈពេល 18ខែ។ ក្នុងការបង្ហាញខ្លួន 60ប្រកួត រូបគាត់អាចរកគ្រាប់បាល់បាន 15គ្រាប់។

https://www.youtube.com/watch?v=gXgBa4cf5rY