សព្វថ្ងៃ ជាការពិតណាស់ មនុស្សម្នាគ្រប់រូប ត្រូវតែមានការទទួលអាហារប្រចាំថ្ងៃ ជាពិសេសនោះ គឺពេលល្ងាចក្រោយសម្រាកពីការងារ ឬមិនថា ចុងសប្តាហ៍ ដូច្នេះ កុំចាំយូរ KSPG.TV នាំលោកអ្នកមកស្គាល់ទីតាំងមួយកន្លែង នៅម្តុំផ្សារ កណ្តាល ។ ម៉ោះ មកភ្លក្សរសជាតិ សាច់អាំង បែបថ្មីមួយបែបទៀត ដែលម្ចាស់ហាងហៅឈ្មោះថា មូលយាំុងពិសេស មើលទៅគួរឲ្យចង់ស្រស់ស្រូប ដោយសារតែចង្រ្កានបាន បែងចែកដាច់ពីគ្នា មានកន្លែងអាំង និង ទឹកស៊ុប ផ្សេងគ្នា។
ដូច្នេះសំរាប់អ្នកពិសារ ពិតជាចំណេញណាស់មែនអត់ មិនបាច់ថាត្រូវរកនឹកថាត្រូវទទួលទាន សាច់អាំងផ្សេង ឬ ស៊ុប ផ្សេងទៀតនោះឡើយ ។ សំរាប់ការទទួលទាន ឈុតនោះមានសាច់គោ ប្រហិត គ្រឿងសមុទ្រ និងបន្លែ ជាច្រើនមុខទៀត រូមផ្សំ និងទឹកជ្រលក់ ក៏ប្លែកឆ្ងាញ់មួយបែប ជាប់ចិត្តជាប់មាត់តែម្តងហើយ ។
ក្រៅពីឈុត មូលយាំុង ខាងលើហាងនេះ ក៏មានមុខម្ហូបជាច្រើនមុខទៀត ដូចជា គោគេច បាយឆា មីឆា ស៊ុបខួរជ្រូវពិសេស និង សង្វាក់នំបញ្ចុក ថែមទៀតផង ។
ហាង លីលីពេញចិត្ត
ទូរស័ព្ទ៖ 012 441 880 | 088 31 60 304 | 069 400 153
ទីតាំង៖ ផ្លូវតេជោដំឌិន (លេខ 154 ផ្លូវចន្លោះរវាងរបងវត្តឧណ្ណាឡោម និងរបងផ្សារកណ្តាល) ខណ្ឌដូនពេញ
ផែនទី
វីដេអូ