Steadi camvolt រក្សា​លំនឹង​ទូរស័ព្ទ​ពេល​ថត

0
783

Steadicam Volt ត្រូវ​បាន​ក្រុមហ៊ុន​ពីរ​រួម​គ្នា​បង្កើត​ឡើង​ដើម្បី​រក្សា​លំនឹង​ទូរស័ព្ទ​ក្នុង​ពេល​ថត ។

ក្រុមហ៊ុន​ទាំង​ពីរ​នោះ​មានឈ្មោះ​ថា Tiffen និង​ក្រុមហ៊ុន Yuneec ។ វា​ត្រូវ​បាន​គេ​បំពាក់​បច្ចេកវិទ្យា​រក្សា​លំនឹង ពេល​មាន​ចលនា​ក្តី​ដើម្បី​អាច​ថតរូប​ភាព ឬ​វី​ដេ​អូ​បាន​ស្អាត មិន​រង្គើ ឬ ញ័រ​ជាដើម ។ បច្ចេកវិទ្យា​បែប​នេះ ជា​ធម្មតា​ត្រូវ​បាន​គេ​ប្រើ​សម្រាប់​ការ​ថត​ខ្សែភាពយន្ត​ពិសេស Hollywood បាន​ប្រើប្រាស់​ជាង​៤០​ឆ្នាំ​មក​ហើយ ក្នុង​ការ​ថត​ខ្សែភាពយន្ត ។

ចំណុច​ពិសេស​សម្រាប់​ឧបករណ៍​មួយ​នេះ​មាន​ដូច​ជា​Steadicam Volt​មាន​ទម្ងន់​ស្រាល​ស្រួល​កាន់​ថត និង​អាច​បត់​បាន​ដែល​ផ្តល់​ភាព​ងាយស្រួល​ក្នុង​ការ​ទុកដាក់ ហើយ​វា​ក៏​អាច​ដំណើរការ​ជាមួយ​និង​ទូរស័ព្ទ​ប្រភេទ Android និង​iOS ផង​ដែរ ។ វា​ក៏​មាន​បំពាក់​នូវ​កម្មវិធី​អ្នក​ប្រើប្រាស់​ដំបូង និង​សម្រាប់​អ្នក​មានបទពិសោធន៍​ដូច​គ្នា ។ ថ្ម​របស់​វា​កាន់​បាន​យូរ​រហូត​ដល់​៨​ម៉ោង​ជាមួយនឹង​ថ្ម​ប្រភេទ​លី​ស្យ៉ូម អីុ​យ៉ុ​ង ( Lithium Ion) វា​ក៏​អាច​ទ្រ​ទម្ងន់​ទូរស័ព្ទ​ចាប់ពី​១០០g ដល់​២០០g និង​មាន​កន្លែង​សម្រាប់​ដាក់​ទូរស័ព្ទ​ធំ​ទូលាយ ដោយ​មិន​ចាំបាច់​ដោះ​ស្រោម​ទូរស័ព្ទ​ចេញ​ឡើយ ។ វា​មាន Bluetooth ។ ហើយ​ក្រុមហ៊ុន​សន្យា​ថា នឹង​ចាប់ផ្តើម​ដឹក​ជញ្ជូន​ចែកចាយ​ចាប់ពី​ខែមិថុនា ខាង​មុខ​តទៅ៕