Steadicam Volt ត្រូវបានក្រុមហ៊ុនពីររួមគ្នាបង្កើតឡើងដើម្បីរក្សាលំនឹងទូរស័ព្ទក្នុងពេលថត ។
ក្រុមហ៊ុនទាំងពីរនោះមានឈ្មោះថា Tiffen និងក្រុមហ៊ុន Yuneec ។ វាត្រូវបានគេបំពាក់បច្ចេកវិទ្យារក្សាលំនឹង ពេលមានចលនាក្តីដើម្បីអាចថតរូបភាព ឬវីដេអូបានស្អាត មិនរង្គើ ឬ ញ័រជាដើម ។ បច្ចេកវិទ្យាបែបនេះ ជាធម្មតាត្រូវបានគេប្រើសម្រាប់ការថតខ្សែភាពយន្តពិសេស Hollywood បានប្រើប្រាស់ជាង៤០ឆ្នាំមកហើយ ក្នុងការថតខ្សែភាពយន្ត ។
ចំណុចពិសេសសម្រាប់ឧបករណ៍មួយនេះមានដូចជាSteadicam Voltមានទម្ងន់ស្រាលស្រួលកាន់ថត និងអាចបត់បានដែលផ្តល់ភាពងាយស្រួលក្នុងការទុកដាក់ ហើយវាក៏អាចដំណើរការជាមួយនិងទូរស័ព្ទប្រភេទ Android និងiOS ផងដែរ ។ វាក៏មានបំពាក់នូវកម្មវិធីអ្នកប្រើប្រាស់ដំបូង និងសម្រាប់អ្នកមានបទពិសោធន៍ដូចគ្នា ។ ថ្មរបស់វាកាន់បានយូររហូតដល់៨ម៉ោងជាមួយនឹងថ្មប្រភេទលីស្យ៉ូម អីុយ៉ុង ( Lithium Ion) វាក៏អាចទ្រទម្ងន់ទូរស័ព្ទចាប់ពី១០០g ដល់២០០g និងមានកន្លែងសម្រាប់ដាក់ទូរស័ព្ទធំទូលាយ ដោយមិនចាំបាច់ដោះស្រោមទូរស័ព្ទចេញឡើយ ។ វាមាន Bluetooth ។ ហើយក្រុមហ៊ុនសន្យាថា នឹងចាប់ផ្តើមដឹកជញ្ជូនចែកចាយចាប់ពីខែមិថុនា ខាងមុខតទៅ៕