ស្ថិតនៅតាមផ្លូវ ២០៥ សង្កាត់ស្វាយព្រៃ២ មានហាងនំប័ុងជ្រូកខ្វៃមួយកន្លែងមានឈ្មោះថា លី ជុងហ៊ុយ ដែលធ្វើឲ្យអ្នកដំណើរដែលឆ្លងកាត់ទីនោះចង់ងាកសម្លឹងរកប្រភពនៃអាហារដ៏ឆ្ងាញ់នេះ។
ក្លិនសាច់ជ្រូកខ្វៃ ទាខ្វៃ ធ្វើឲ្យអ្នកពិសា នឹកឃ្លានភ្លាមៗ មិនត្រឹមតែអាចពិសា នំប័ុងជ្រូកខ្វៃ កម្មង់ដាក់សាច់បានតម្រូវការហើយនោះ បន្ថែមនូវគ្រឿងផ្សំមួយមុខទៀតដែលមិនអាចខ្វះបានជាមួយនំប័ុងនោះ គឺជ្រក់ នោះអី ប៉ុន្តែចង់ប្រាប់អ្នកទាំងអស់គ្នាថា មិនមែនដូចជ្រក់ដទៃធម្មតាទេណា គឺ ជ្រក់ស្ពៃក្តោបពណ៏ស្វាយធម្មជាតិពិតៗ កាន់តែបន្ថែមសម្រស់កាន់តែគួរអោយចង់ទទួលទានតែម្តង។
ហាងនេះមិនត្រឹមតែ មានលក់នំប័ុង ជ្រូកខ្វៃប៉ុណ្ណោះទេ បើិសិនជាលោកអ្នកនឹកឃើញថា ពិសានំប័ុងមិនសូវឆ្អែត អ្នកពិសាក៏អាចកុម្ម៉ង់ ជាបាយផងដែរ ដូចជា បាយទាខ្វៃ និង បាុយសាច់ខ្វៃ ដែលមានព្យួរនិង ដាក់នៅក្នុងទូខាងមុខហាងផ្ទាល់។
ម៉ោះ សូមប្រាប់តម្លៃបន្តិចណា សំរាប់ នំប័ុងជ្រូកខ្វៃ មួយដើមមានតម្លៃ ៧០០០៛ បាយទាខ្វៃមួយចាន មានតម្លៃ ១០០០០៛ តែប៉ុណ្ណោះ ចាំអីទៀតតំលៃក៏សមរម្យ រសជាតិក៏ឈ្ងុយឆ្ងាញ់ អូ៎ អ្នកលក់ក៏សង្ហារ ថែមទៀតផង ។
ហាងនំប័ុងជ្រូកខ្វៃ លី ជុងហ៊ុយ
Call: 070 71 81 68 | 010 9999 19 | 077 29 99 92
ទីតាំង៖ ផ្ទះលេខ ១៩B ស្ថិតនៅតាមផ្លូវ ២០៥ សង្កាត់ស្វាយព្រៃ២ ខណ្ឌចំការមន
ផែនទី
វីដេអូ