លើកនេះក្រុមការងារ KSPG.TV សូមនាំមិត្តទាំងអស់គ្នាទៅកំសាន្តតាមរមណីយដ្ឋានមួយកន្លែងមានឈ្មោះ សួនលំហែកាយ កាំង ម៉េង ដើម្បីបន្ធូរអារម្មណ៍ជាការសំរាកពី ការងារ ឬ ការសិក្សា ពីទីក្រុងដ៏មមាញឹកមួយ។
រមណីយដ្ឋានមួយកន្លែងនេះនៅក្បែររាជធានីភ្នំពេញ តែម្តង ស្ថិតនៅបណ្តោយផ្លូវជាតិលេខ ២ ជិតដល់ស្ថានីយទូរទស្សន៍ប៉ុស្តិ៍លេខ ៥ តែប៉ុណ្ណោះ វាពិតជំរើសទីមួយសំរាប់លោកអ្នកបើសិនអ្នកកំពុងស្វែងរកកន្លែងស្ងប់ស្ងាត់ដើម្បីកំសាន្តជាមួយក្រុមគ្រួសារនាចុងសប្តាហ៍ខាងមុខនេះ។
សំរាប់ សួនលំហែកាយ កាំង ម៉េង នេះពិតជាផ្តល់នូវការលំហែកាយមួយដ៏គាប់ចិត្ត រូមមានទាំងការស្ទូចត្រី ជិះទាទឹកនៅលើផ្ទៃបឹង និងអ្វីដែលមិនអាចខ្វះបាននោះគឺម្ហូបអាហារបែបស្រុកស្រែពិតៗ ដូចជា ទាអាំង មាន់អាំង ត្រីដុតអំបិល និងម្ហូបមួួយចំនូនទៀតដែលលោកអ្នកអាច កុម៉្មង់បានចំណង់ចំណូលចិត្តលោកអ្នកបាន។
មិនត្រឹមតែប៉ុណ្ណោះ នៅទីនោះក៏មានម្ហូបអាហារមួយចំនួនទៀត ដែលអ្នកអាចទិញក្រៅបាន នៅតូបមួួយដែលបានដាក់លក់ អាហារមួយចំនួនដូចជា ត្រីឆ្លូញអាំង ឬ បំពង ខ្លាញ់ក្តាម កង្កែបបោកញាត់គ្រឿង ជាពិសេសនោះមាន ផ្លែដូង និង ផ្លែត្នោត ថែមទៀតផង។
Tel: 092 272769 / 095 322322
វីដេអូ