ចុងសប្តាហ៍ហើយតើ ចឹងបើមានគំរោងជួបជុំមិត្តភ័ក្រ្តល្ងាចនេះ យើងសូមណែនាំភោជនីយដ្ឋានមួយដែលមានមុខម្ហូបល្បីៗប្រចាំហាងរបស់ខ្លួនដូចជា៖ សាច់ពពែអាំង៥រសជាតិ, សាច់គោដូងខ្ចី, ខួរគោចំហ៊ុយម្រេចម៉្មត់ និងត្រីរ៉សបណ្តាកូន។ មុខម្ហូបទាំងនេះសុទ្ធតែអ៊ែមហ្មង ជាពិសេសនោះគឺ សាច់ពពែអាំង៥រសជាតិ គ្រាន់តែដាក់សាច់អាំងលើចង្ក្រានដ៏ក្តៅភ្លាម ក្លិនឈ្ងុយភាយមកចង៉ញ៉ាំហ្មង។
ចាប់ចេញពីចង្ក្រានមកជ្រលក់នឹងទឹកត្រីកោះកុងលាយជាមួយទឹកតៅហ៊ូទៀតនោះ គឺកាន់តែធ្វើអោយរសជាតិសាច់ពពែឆ្ងាញ់ មួយម៉ាត់ហើយមួយម៉ាត់ទៀត ញ៉ាំមិនទាន់ទេមិត្តអង្គុយជិត។ តែដើម្បីកុំអោយពិបាកចាំពេលកំពុងអាំងសាច់ ភោជនីយដ្ឋាន My Fans Restaurant ក៏មានអាហារគ្រឿងក្លែមមួយមុខទៀតដែលអ្នកទៅញ៉ាំនៅទីនោះអត់មិនបាននោះគឺ ជើងមាន់អត់ឆ្អឹងបំពងខ្ទឹមសតែហ្មង។
ភោជនីយដ្ឋាន My Fans Restaurant
Call៖ 015 50 66 00 / 012 97 37 97
ទីតាំង៖ ផ្លូវ 211, សង្កាត់៧មករា, ជិតបុរីកីឡាអាគារ A ទល់មុខផ្ទះសំណាក់ចិនតុង២
ផែនទី
វីដេអូ