លោកអ្នកដឹងហើយថា បង្អែម ពងទាកូន ជាអាហារសម្រន់ពេលល្ងាចដែលពេញនិយមសំរាប់ប្រជាពលរដ្ឋខ្មែរមួយភាគធំ។ ដូច្នេះហើយ លើកនេះ KSPG.TV សូមណែនាំកន្លែងពិសាពងទាកូនដែលមានឈ្មោះល្បី រយៈពេលយូរណាស់មកហើយ ដោយសាររសជាតិ ព្រមទាំង អនាម័យ ។
សព្វថ្ងៃ ហាង ម៉ាក់អាកាំងសាខាទី១ រាល់ថ្ងៃគឺមានការគាំទ្រខ្លាំងណាស់ តែងតែមានភ្ញៀវមកពិសាតំរង់ជួររង់ចាំមិនដែលចេះដាច់ ដោយសាររសជាតិ ពងទាកូនថ្មីរបស់គាត់គឺថ្មីជានិច្ច ដែលអ្នកញាំអាចផ្ទាប់ពិសាជាមួយអំបិលម្រេច ក្រូចឆ្មារ និងជាពិសេសអត់មិនបាននោះ គឺខ្ទឹមជ្រក់ប្រចាំហាងផ្ទាល់តែម្តង វាកាន់ឆ្ងាញ់ទៀតហើយ។
តាមរយៈការសាកសួរពីម្ចាស់ ហាង ម៉ាក់អាកាំងសាខាទី១នោះ សឹងតែមិនគួរអោយជឿ គឺគាត់អាចលក់បាន ជាង ១ ពាន់គ្រាប់ ក្នុងមួយថ្ងៃ សំរាប់សាខាទីមួយរបស់គាត់នេះ។ ការគាំទ្រនេះ មិនត្រឹមតែពងទាកូនប៉ុណ្ណោះទេ គឺរឹតខ្វះមិនបាននោះ គឺទឹកក្រឡុកដ៏ខាប់ឆ្ងាញ់ ជាមួយផ្លែឈើ កុម្មង់តាមចិត្ត។ លើសពីនេះទៀត សំរាប់អ្នកពិសា សសើរមិនដាច់ផងដែរនោះ គឺបង្អែម គ្រប់មុខតែម្តង អាចនិយាយបានថា ចង់ញាុំអីមានហ្នឹង កុម៉្មង់តាមចំណង់ចំណូលចិត្ត។
អូ៎ មានមួយមុខទៀតគឺ នំបញ្ចុក សម្លខ្មែរ និង ណាំយ៉ា និយាយពីជក់ចិត្តតែម្តងជាមូយនឹងរសជាតិ។ សំរាប់អ្នកពិសាពេលខ្លះមិនដឹង ញាុំមួយមុខណា ទុកមួួយមុខណាទេ ព្រោះសុទ្ធតែ ទំនងទាំងអស់តែម្តង។
ហាង ម៉ាក់អាកាំងសាខាទី១
Tel: 081 86 86 73
ទីតាំង៖ អាគារ ៨១ ផ្លូវ ២១៥កែងផ្លូវ១៣៨ សង្កាត់ផ្សារដេប៉ូ២ ខណ្ឌ ទួលគោក(ខាងត្បូងផ្សារញ៉ែរ ១០០ ម៉ែត្រ)
ផែនទី
វីដេអូ