ស្ករគ្រាប់ម៉្យាង ដែលទទួលការពេញនិយមពីប្រជាជនខ្មែរយើង ជាពិសេសកុមារៗដែលកើតកំឡុងឆ្នាំ ៩០ ជាងប្រាកដជាស្គាល់ច្បាស់តែម្តង។ ពាក្យសាមញ្ញរបស់ស្ករនោះ ក្មេងៗយើងនិយមហៅថា ស្ករទាញ ជាពិសេស សំរាប់ស្ករទាញនោះទទួលការចាប់អារម្មណ៍គឺដោយសារភាពបិុនប្រសប់របស់អ្នកលក់ គាត់ត្រូវតែអាចសូនរូបដែលប្លែកៗបាន។
មិនត្រឹមតែប៉ុណ្ណោះសំរាប់ចុងភៅចំណានដែលជាអ្នកសូនរូបស្ករទាញ ដែលគេហៅថា ស្ករគ្រាប់ពិសេសនោះពួកគាត់ បានសូនទៅជារូប ប្លែកៗ មានដូចជារូបសត្វមួយចំនួននិង ផ្កាកូលាប ថែមទៀតផង។ កាន់តែពិសេសថែមទៀតនោះស្តង់របស់ NAGA World ពេលនោះក៏មានបង្អែមចាប់លៀងម៉ាឡេស៊ីដែលមានទឹកកកឈូស សណ្តែកក្រហម ទឹកសេរ៉ូ និងខ្ទិះដូងដ៏មានឱជារសឈ្ងុយឆ្ងាញ់មិនអាចបំភ្លេចបាន។
បើនិយាយទៅ ប្លែកភ្នែក ចំឡែកអារម្មណ៍ពិតមែន ហាក់បី ដូចជាកំពុងរំលឹកអនុស្សាវរីយ៍កាលពីកុមារភាពដូច្នោះដែរ ។
វីដេអូ