Luke Shaw នឹងបន្តស្នាក់នៅជាមួយបិសាចក្រហម

0
723

បន្ទាប់ពីមានពត៌មានទាក់ទងនឹងភាពមិនច្បាស់លាស់អំពីអនាគតរបស់កីឡាករខ្សែការពារឆ្វេងរបស់ បិសាច​ក្រហម Manchester United គឺកីឡាករ Luke Shaw។ ពេលនេះ បានចេញពត៌មានច្បាស់ថា Luke Shaw នឹងបន្តស្នាក់នៅជាមួយក្រុមបិសាចក្រហម បន្តទៀត។ បន្ទាប់ពីគាត់បានណាត់ជួបជាមួយ Jose Mourinho ដើម្បីនិយាយអំពីបញ្ហាអនាគតរបស់គាត់។ បើតាមសម្តីរបស់ Luke Shaw បាននិយាយថា “គាត់ស្រឡាញ់ក្រុម​បិសាចក្រហម ហើយគាត់នឹងស្នាក់នៅជាមួយក្រុម ដើម្បីធ្វើការប្រយុទ្ធតទៅទៀត”។ គួរបញ្ជាក់ថាកីឡាករ Luke Shaw គឺបានផ្លាស់ប្តូរមកកាន់ទឹកដីបិសាចក្រហមក្នុងឆ្នាំ 2014 ប៉ុន្តែត្រូវបានជួបបញ្ហារបួសបាក់ជើងក្នុងឆ្នាំ 2015 ដែលធ្វើអោយគាត់ត្រូវសម្រាក់ពេញមួយរដូវកាល។ ហើយសម្រាប់រដូវកាលនេះ គឺគាត់ទើបតែបង្ហាញខ្លួន​បានតែ 2ប្រកួតប៉ុណ្ណោះ។

https://www.youtube.com/watch?v=lp1CYZ5iBEI