ពិធីទទួលទេវតាឆ្នាំថ្មី បានបញ្ចប់ទៅជាស្ថាពរក៏ពិតមែនកាលពីយប់មិញនេះ ប៉ុន្តែក្តារបែនដែលមានការរៀបចំនូវពលិការគ្រឿងសក្ការបូជា អុជប្រទីបជ្វាលាថ្វាយ ព្រះរតនត្រ័យដើម្បីសុំពរ សុំជ័យសព្វសាធុកា សិរីសួស្តី និងវិបុលសុខ ជូនដល់គ្រប់ក្រុមគ្រួសារខ្មែរ នោះបានក្លាយជាទីកន្លែងថតរូបសែលហ្វីដ៏ពេញនិយម។
ខាងក្រោមនេះជារូបភាព ខ្លះៗរបស់អ្នកដែលបានទៅលេងនៅក្នុងព្រឹត្តិការណ៍អង្គរសង្រ្កាន្តហើយថតសែលហ្វីនៅ លើក្តារបែនខាងកើតប្រាសាទបាយ័ន (កន្លែងសែនទទួលទេវតាឆ្នាំថ្មី)។ ចឹងតោះ! បើមិនទាន់បានថតសែលហ្វីទេប្រយ័ត្នស្តាយ ទៅថតបង្ហោះដែរមើល៍…