យើងបានដឹងហើយថា ពិធីបុណ្យចូលឆ្នាំប្រពៃណីខ្មែរបានកន្លងផុតក៏ពិតមែន តួយ៉ាង ក៏ដឹងហើយថា ពិធីសង្រ្កានគឺប្រព្រឹត្តិទៅនៅខេត្តសៀមរាប ហើយមានមនុស្សម្នាជាច្រើនបានធ្វើដំណើរកំសាន្តទៅទីនោះផងដែរ។
ប៉ុន្តែថ្ងៃនេះ KSPG.TV សូមលើកយកស្នេហារបស់យុវជនម្នាក់ ដែលកើតឡើង អំឡុងពេលចូលឆ្នាំថ្ងៃទី ១៤ មេសា កន្លងទៅនេះ។ បុរសសង្ហាដែលគេមិនស្គាល់អត្តសញ្ញាណរូបនោះ បានប្រកាសនៅលើបណ្តាញសង្គមហ្វេសប៊ុកថា ខ្លួនចង់ស្វែងរកនារីម្នាក់ដែលគាត់បានជួបកាលពីទៅលេងនៅឯ Pub Street ហើយរូបគេក៏បាន ច្រៀងចម្រៀងអមជាមួយហ្គីតា ផ្ញើជូននាងជាមួយអត្តន័យដ៏ផ្អែមល្អែមមួយបទ ក្រោមចំណងជើងថា “Miss Pub Street” ។ ហើយគាត់ក៏បានសំណូមពរ មិត្តភក្តិក្នុងហ្វេសបុក អោយ share ក្រែងលរកនាងឃើញ។
ទន្ទឹមនឹងនោះ គាត់បានបកស្រាយភិនភាគរបស់នាងជាច្រើន នៅលើហ្វេសប៊ុករបស់គាត់ដូចខាងក្រោម៖
https://www.facebook.com/david.khieu.7/videos/831780673638608/
បន្ទាប់ពីមានការជូយចែកចាយបន្តគ្នាតាមរយៈមិត្តភក្កិរបស់គាត់ក្នុងបណ្តាញសង្គមយ៉ាងច្រើន ក៏ធ្វើអោយបុរសនោះ បានរកឃើញនារីម្នាក់នោះមែន ប៉ុន្តែ…
យ៉ាងណាក្តីជាការសោកស្តាយផងដែរ នារីម្នាក់នោះគាត់មិននៅទំនេរនោះទេ ប៉ុន្តែរឿងរ៉ាវមួយនេះក៏បានសរបញ្ជាក់អោយបានឃើញថា គឺប្រជាជនខ្មែរ មានការជួយគ្នាពិតមែន បុរសសង្ហាររូបនេះ ក៏បានសរសេរថ្លែងអំណរគុណដល់បណ្តាមិត្តភក្តិគាត់ផងដែរ ។ ពាក្យមួយឃ្លា របស់គាត់គឺ (ខ្មែរជូយខ្មែរ សាមគ្គីភាពអាចជម្នះអ្វីគ្រប់យ៉ាង) ។ ជាចុងក្រោយ KSPG.TV ចង់អោយអ្នកទាំងអស់ប្រើប្រាស់ បណ្តាញសង្គមហ្ចេសបុក ជាប្រយោជន៍ល្អៗ) ៕