បន្ទាប់ពីជោគជ័យជាមួយសាខាជាបន្តបន្ទាប់ ហាង បង្អែមម៉ាក់អាំកាំង រយះពេលថ្មីៗនេះ ម្ចាស់ហាងបានបន្តចាប់ដំណើរការទីតាំងទី៤ មួយកន្លែងទៀតហើយ។
ភាពល្បីល្បាញ និយាយតៗគ្នា ពីហាង បង្អែមម៉ាក់អាំកាំង ពងទាកូន ម្តុំផ្សារញ៉ែ ម្តុំសន្ធរម៉ុក និង ក្រោយសាលាវ៉ាន់ដា ហើយពេលនេះម្ចាស់ហាង ក៏ត្រូវតែវិវឌ្ឍន៍ខ្លួនជាមួយសាខាទី ៤ ទៀតមានការតុបតែងកាន់តែល្អប្រសើរ បន្ថែមពីលើទីតាំងចាស់ និងងាយស្រួលដល់អ្នកពិសាទាំងអស់គ្នា ។
ហាង បង្អែមម៉ាក់អាំកាំង សាខាទី ៤ នេះ ស្ថិតនៅកំណាត់ផ្លូវ 01E0 ផ្លូវលេខ 169 ផ្លូវកែង និង 118 សង្កាត់មិត្តភាព ខណ្ឌ ៧ មករា រាជនីធានីភ្នំពេញ ទើបនឹងបើកដំណើរការថ្មីថ្មោង ផ្ដល់ឲ្យភ្ញៀវងាយស្រួលក្នុងការចតយានជំនិះ កន្លែងអង្គុយធំទូលាយ ស្រស់ស្អាត និងមានផាសុកភាព។
បន្ថែមពីលើនេះ ក្រៅពីរសជាត់ឆ្ងាញ់ពិសា និងភាពសំបូរបែបរបស់ ហាង បង្អែមម៉ាក់អាំកាំង សំរាប់សាខាទី៤ ថ្មីមួយនេះ គឺមានការផ្តល់ជូនដល់អ្នកពិសាទាំងអស់គ្នា ជាមួយតំលៃពិសេសត្រឹមតែ ៤០០០៛តែប៉ុណ្ណោះ សំរាប់ គុយទាវសាច់គោ គុយទាវប្រហិតសាច់ជ្រូក គុយទាវខគោ នំប័ុងប៉ាតេ បាយឆា និងមីឆា ចាប់ពីម៉ោង ២រសៀល ដល់ម៉ោង ៨យប់។
ហាង បង្អែមម៉ាក់អាកាំងសាខាទី៤
ទូរស័ព្ទ៖ 011 78 30 55 | 016 95 88 19
ទីតាំង៖ ផ្ទះលេខ 01Eo, ផ្លូវលេខ169 កែងផ្លូវ118, សង្កាត់ មិត្តភាព, ខណ្ឌ 7មករា
វីដេអូ