
សម្រាប់អ្នកចូលចិត្តញ៉ាំអាហារឆ្ងាញ់ប្លែកៗ បែបចិន ថៃ និងកូរ៉េ ជាពិសេសគឺ ស៊ុបហឹរក្តៅៗតែម្តង ហើយថ្ងៃនេះ កោះសន្តិភាព TV សូមណែនាំកន្លែងថ្មីមួយទៀតដែលមានឈ្មោះថា ឃីងផត | King Pot.

ឃីងផត | King Pot ជាហាងបង្កើតក្នុងស្រុកតែរសជាតិ គុណភាព អនាម័យ និងសេវាកម្ម គឺថាមិនចាញ់របស់នាំចូលពីក្រៅស្រុកទេ។ ឃីងផត | King Pot មានចំនុចពិសេសត្រង់ ម្ហូបអាហារ បង្អែម និងភេសជ្ជៈមានភាពច្នៃប្រឌិត ប្រើគ្រឿងផ្សំល្អៗ តម្លៃសមរម្យតែម្តង។





ហើយសំរាប់មីកូរ៉េគឺ ម្ចាស់ហាងបានធ្វើដោយផ្ទាល់ ភ្លាមៗ ថ្មីៗ រាល់ថ្ងៃនៅហាងតែម្តង ហើយមិនមានដាក់សារជាតិគីមីទុកអោយបានយូរឡើយ។ មិនតែប៉ុណ្ណោះ សសៃមីកូរ៉េនេះស្វិតឈ្ងុយ ឆ្ងាញ់ប្លែក ខុសពីសសៃមីកន្លែងដទៃ។

លោកអ្នកអាចជ្រើសរើសទឹកស៊ុប ដល់ទៅ ៦រសជាតិ ដូចជា៖ តុំយ៉ាំសូគី គីមឈី ចាំងពុង ផាក់ឡូវបែបចិន និងស៊ីឈ័ន។ បើអ្នកចូលចិត្តញ៉ាំហឹរវិញ គឺថាអាចកុំម្ម៉ង់បានតាមចំណូលចិត្ត។ ចាំកាលទៀត! កូរពោះបាត់ទៅហើយគ្រាន់តែឃើញទំនងម្លឹងៗ។

ហាង ឃីងផត | King Pot
Facebook: KingPotCambodia
Call: 069 227 055
ទីតាំង៖ ផ្ទះលេខ 4A, ផ្លូវលេខ257, ខណ្ឌ ទួលគោក (ជិតសាកលវិទ្យាល័យអាស៊ីអ៊ឺរ៉ុប និងសាលា ជា ស៊ីមសន្ធរម៉ុក)
វីដេអូ