ភាគច្រើនភ្ញៀវដែលចូលចិត្តញ៉ាំគ្រឿងសមុទ្រ ច្រើនឥតកំណត់ ហើយចំណាយត្រឹមតែខ្ទង់១០ដុល្លារជាងនោះគឺថា ច្បាស់ណាស់ថា ពួកគាត់នឹងនឹកឃើញហាង បុហ្វេ Oishi ជាក់ជាមិនខាន ព្រោះអីនៅទីនោះ មានដាក់នូវគ្រឿងសមុទ្រជាច្រើនមុខ ច្រើនជម្រើសជូន ហើយមិនត្រឹមតែប៉ុណ្ណោះ ភ្ញៀវដែលមកញ៉ាំ តែងតែមកជាក្រុម ដើម្បីបង្កើតបរិយាកាសសប្បាយរីករាយ និងទទួលបានការបញ្ចុះតម្លៃរហូត ១៥% សម្រាប់គ្នា៥នាក់ឡើងទៅ។
ហើយសម្រាប់ការចំណាយត្រឹម 13.80$ ថ្ងៃច័ន្ទ រហូតដល់ថ្ងៃស្រុក ហើយតម្លៃ 14.80$ សម្រាប់សៅរ៍អាទិត្យ នេះមិនមែនមានតែគ្រឿងសមុទ្រ នោះទេគឺថា ហាង Oishi មានសាច់ ម្ហូប បង្អែម ផ្លែឈើ និងភេសជ្ជៈជាច្រើនមុខទៀត រាប់មិនអស់ ធានាថាញ៉ាំម៉ាសប្បាយមាត់ ជជែកគ្នាកម្សាន្តយ៉ាងរីករាយមិនខាន។
ចំនុចពិសេសមួយទៀត ប្រសិនបើករណីដឹងជាមុនថា អ្នកទាំងអស់គ្នានឹងមកញ៉ាំអីជុំគ្នានៅហាង Oishi នោះអ្នកនឹងទទួលបានការបញ្ចុះតម្លៃ ១០% ដោយគ្រាន់តែធ្វើការទំនាក់ទំនងកក់កន្លែងជាមុន។ ចឹងល្ងាចនេះ ជួបគ្នានៅ Oishi សាខាជិតផ្សារ Aeon ទាំងអស់គ្នា…
ហាង Oishi Buffet Sukisoup & BBQ
ទូរស័ព្ទ៖ 099 73 33 88
ទីតាំង៖ ជិតផ្សារ Aeon
វីដេអូ