រាជធានីភ្នំពញេ ៖ បទចម្រៀង Original «ពេលបាយនឹកម៉ែ» របស់កំពូលតារាចម្រៀងលំដាប់ជួរមុខ លោកឆាយ វីរៈយុទ្ធ បានងកំពុងចាក់ដោតអារម្មណ៍ទស្សនិកជនយ៉ាងខ្លាំង នារដូវបុណ្យភ្ជុំបិណ្ឌនេះ មិនថាអ្នករស់នៅអាស្រ័យការងារក្រៅប្រទេសនោះទេ សូម្បីតែអ្នកចំណាកស្រុក មកធ្វើការត្រឹមភ្នំពេញនេះ ក៏ស្តាប់ហើយកើតកំសួលអួលដើម.កចង់ហូរទឹកភ្នែកផងដែរ។
តាមរយៈបទ «ពេលបាយនឹកម៉ែ» នេះ បានរៀបរាប់ពីស្ថានភាពកូនៗពេលរស់នៅចាយលុយឪពុកម្តាយ គ្មានចេះគិតគូរអ្វីនោះទេ ដឹងតែល្អ ឡូយឆាយ សប្បាយហ៊ឺហារ តែពេលកាលណាចេញរកប្រាក់ខ្លួនឯង ឃ្លាតឆ្ងាយពីគ្រួសារទើបដឹងថា ការលំបាកមានទំហំធំធេងប៉ុណ្ណា ហើយឃ្លាមួយបានបញ្ជាក់ថា «ពេលលំបាកទើបដឹងថា ដុំបាយមានតម្លៃយ៉ាងណា» ដែលនេះរឹងរឹតតែធ្វើឱ្យអ្នកស្តាប់ឮហើយសឹងតែទប់ទឹកភ្នែកពុំបាននោះ។
កំពូលតារាចម្រៀង ដែលមានកំណើតនៅស្រុកស្រែក្នុងខេត្តកំពង់ចាម លោក ឆាយ វីរៈយុទ្ធ បានផ្តល់បទសម្ភាសខ្លីថា បទចម្រៀង Origina មួយបទនេះ ជាកាដូសម្រាប់បងប្អូននៅរដូវបុណ្យភ្ជុំបិណ្ឌនេះ ហើយជាការពិតបទនេះក៏ចង់រំលឹកកូនៗឲ្យស្វែងយល់បន្ថែមពីការលំបាក និងការខិតខំរបស់ឪពុកម្តាយ ជាពិសេសគឺការផ្តល់ការស្រឡាញ់គោរពនៅក្នុងគ្រួសារ។
នៅក្នុងឱកាសភ្ជុំបិណ្ឌនេះ លោក ឆាយ ឆាយវីរៈយុទ្ធ ក៏បានគោរពជូនពរទស្សនិកជនទាំងអស់ ជួបប្រទះតែសេចក្តីសុខសប្បាយ ចេញដំណើរទៅទីណាក៏ភាពសុវត្ថិភាពទាំងអស់គ្នា ។
តោះចង់ដឹងពីរោះរណ្តំចិត្តយ៉ាងណា សូមស្តាប់ទាំងអស់គ្នា ៖