អាហារពេលព្រឹក គឺពិតជាអាហារ ដែលមានសារៈសំខាន់ខ្លាំងណាស់ ញាុំអាហារពេលព្រឹកធ្វើអោយយើងមានថាមពលពេញមួយថ្ងៃ ជារៀងរាល់ថ្ងៃយើងសង្កេតឃើញថា គុយទាវ ក៏ជាអាហារពេលព្រឹកដ៏ពេញនិយមមួយដែរសម្រាប់ប្រជាជនខ្មែរគ្រប់ស្រទាប់វណ្ណៈ។
សំរាប់ហាងគុយទាវ ប្រាកដណាស់គឺផ្តោតសំខាន់ទៅលើរសជាតិជាចំបង ហើយសម្រាប់ហាងនីមួយៗតែតែមានរសជាតិឆ្ងាញ់ផ្សេងៗពីគ្នា ។ តួយ៉ាង សំរាប់ថ្ងៃនេះ KSPG.TV សូមណែនាំហាងគុយទាវមួយកន្លែង គឺ ហាង គុយទាវ តាន់ តាន់ ដែលមានរហូតដល់ ៤រសជាតិសម្រាប់អោយលោកអ្នកជ្រើសរើស ក្នុងនោះដែរចំនុចពិសេសរបស់ហាងគុយទាវនេះវិញ ប្រហិតសាច់គោផលិតផ្ទាល់ដោយខ្លួនឯង រីឯសរសៃគុយទាវវិញនាំចូលពីររោងចក្រនៅប្រទេសថៃ ។
សម្រាប់ ៤រសជាតិវិញមានដូចជា : គុយទាវទូក, គុយទាវតុងយាុំ, គុយទាវក្រហម, គុយទាវសាច់ចិញ្រ្ចាំ ហើយនិងប្រហិតអាំងជាមួយទឹកជ្រលក់ដ៏ឈ្ងុយឆ្ងាញ់ ធានាថាប្លែក។ អ្វីដែលពិសេស ហាង គុយទាវ តាន់ តាន់ គឺ រាល់ការញាុំគុយទាវ មានថែមជូន ទឹកត្រណាប់មាន និងទឹកផ្នៅជារៀងរាល់ថ្ងៃ ដោយឥតគិតថ្លៃផងដែរ។
ហាង គុយទាវ តាន់ តាន់
ទូរស័ព្ទ: 012 666 901 |015 504 734 (លេខទំនាក់ទំនងទិញប្រហិត: 015 555 268)
បើកលក់៖ ម៉ោង7ព្រឹក ដល់ម៉ោង 10យប់
ទីតាំង៖ ផ្លូវ១៥៥ ផ្ទះលេខ២១១ សង្កាត់ទួលទំពូង១
វីដេអូ